ព័ត៌មានអន្ដរជាតិ
សមរភូមិផ្លូវច្បាប់ចំនួនបីនៅខែសីហាខាងមុខនឹងកែប្រែជោគវាសនាត្រកូល ស៊ីណាវ៉ាត្រ ក្នុងនយោបាយថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation ក្នុងខែសីហាខាងមុខនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ជោគវាសនាគ្រួសារ ស៊ីណាវ៉ាត្រ (Shinawatra )ដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ជាមួយនឹងការសម្រេចសាលក្រមសំខាន់ៗចំនួន ៣ ដែលអាចផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់ប្រទេសនេះយ៉ាងខ្លាំង។

សាលក្រមប្រមាទព្រះមហាក្សត្រ របស់លោកថាក់ស៊ីន
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) នឹងប្រឈមមុខនឹងសាលក្រមនៅថ្ងៃទី ២២ ខែសីហា លើការចោទប្រកាន់ក្នុងមាត្រា១២២ (ប្រមាថព្រះមហាក្សត្រ) ដែលភ្ជាប់ទៅនឹងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ ទៅឲ្យសារព័ត៌មានប្រទេសកូរ៉េខាងត្បូង។ តុលាការថៃចោទប្រកាន់ថា បទសម្ភាសន៍នោះ លោកថាក់ស៊ីនបានប្រមាថព្រះមហាក្សត្រ។ តុលាការបានបញ្ចប់សវនាការសាក្សីរួចហើយ។ ក្នុងករណីនេះ ប្រសិនបើលោកថាក់ស៊ីន ត្រូវបានគេរកឃើញថាមានពិរុទ្ធ វាអាចប៉ះពាល់ដល់មុខមាត់នយោបាយរបស់គាត់ ទោះបីជាលោកនៅតែអាចប្តឹងឧទ្ធរណ៍ការសម្រេចនេះក៏ដោយ។ នេះជាករណីធ្ងន់ធ្ងរជាពិសេសព្រោះការលើកលែងទោសចំពោះមាត្រា១១២ មិនមាននោះទេ។
ការស៊ើបអង្កេតលើការស្នាក់នៅមន្ទីរពេទ្យរបស់ថាក់ស៊ីន
ករណីទីពីរគឺអំពីថាតើការស្នាក់នៅរយៈពេលយូររបស់ ថាក់ស៊ីន នៅមន្ទីរពេទ្យប៉ូលិសគឺពិតជាដោយសារលក្ខខណ្ឌសុខភាពឬគ្រាន់តែជាវិធីមួយដើម្បីគេចចេញពីការជាប់ពន្ធនាគារ។ តុលាការនៅតែបើកសវនាការដដែល ដោយវគ្គចុងក្រោយនៅថ្ងៃទី ៣០ខែកក្កដា។ ការសម្រេចចិត្តសាលក្រមមួយត្រូវបានរំពឹងទុកនៅក្នុងខែសីហាខាងមុខផងដែរ ។

ការព្យួរតំណែង លោក ស្រី ផែថងថាន ជុំវិញការបែកធ្លាយឃ្លីបសំឡេង
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra ) ជាកូនស្រីរបស់លោកថាក់ស៊ីន កំពុងតស៊ូដើម្បីជីវិតនយោបាយរបស់លោកស្រីនៅពេលនេះ។ តុលាការធម្មនុញ្ញសម្រេចព្យួរតំណែងលោកស្រីជាបណ្ដោះអាសន្នជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងការបែកធ្លាយឃ្លីបសំឡេងជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយលោកស្រីត្រូវបញ្ជូនមេធាវីការពារក្តីឲ្យបានមុនថ្ងៃទី ៣១ ខែកក្កដា ដោយនឹងមានសាលដីកានៅចុងខែសីហា។ ប្រសិនបើ លោកស្រីត្រូវបានដកចេញ គណបក្សភឿថៃអាចនឹងត្រូវបង្ខំឱ្យតែងតាំងនាយករដ្ឋមន្ត្រីថ្មី អាចជាលោក Chaikasem Nitisiri ឬឥស្សរជនផ្សេងទៀតជំនួស។
ករណីទាំងបីនេះបានគម្រាមកំហែងជារួមដល់អនាគតនយោបាយនៃត្រកកូល ស៊ីណាវ៉ាត្រ រារាំងការពង្រឹងអំណាចរបស់ពួកគេ ឬបង្ខំឱ្យមានការបង្កើតឡើងវិញនៅក្នុងគណបក្សភឿថៃដែលកំពុងកាន់អំណាច៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


