Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ កម្លាំង​ចម្រុះ​ខេត្ត​ពោធិ៍សាត់ បាន​បន្ត​ចុះ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ៩៦ នាក់ បន្ថែម​ទៀត ក្នុង​នោះ មាន​ជនជាតិ​ចិន វៀតណាម និង​មីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ជម្រាប​ថា ចាប់​តាំងពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស Online Scam ចំនួន ៣ លើក រួច​មក​ហើយ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស ចំនួន ១០៤ នាក់ និង​រថយន្ត​ចំនួន ៩ គ្រឿង។ ដោយឡែក វត្ថុតាង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់។

សូម​បញ្ជាក់​ថា សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​តឹងរ៉ឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៩ វិនាទី មុន

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត

សន្តិសុខសង្គម៧ នាទីutes មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម៣០ នាទីutes មុន

បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ សរុបទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

សមរភូមិផ្លូវច្បាប់ចំនួនបីនៅខែសីហាខាងមុខនឹងកែប្រែជោគវាសនាត្រកូល ស៊ីណាវ៉ាត្រ ក្នុងនយោបាយថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រុមជ្រុលនិយម​នៅ​តែ​បន្តបង្កើតព័ត៌មាន​ក្លែងក្លាយលើករណីព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម