Connect with us

កូវីដ-១៩

ពលរដ្ឋ​នៅ​ភ្នំពេញ​ជាង​២​លាន​នាក់​ហើយ បានចាក់វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ស្របតាម​ការកំណត់រ​បស់​រាជរដ្ឋាភិបាល​

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​៣១​ឧសភា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​ចំនួន​ជាង​២​លាន​២​សែន​នាក់​ហើយ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​កំណត់​ថា សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរ​បំផុត​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ ឲ្យ​បាន​រួចរាល់​ក្នុងអំឡុង​ខែ​មិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ស្របតាម​ការ​កំណត់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​កាត់​ផ្តាច់​ឲ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​១៨​កុម្ភៈ រហូតមកដល់​ថ្ងៃទី​៣១​ឧសភា​ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​២២៤៩០១២​នាក់​ហើយ ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្នុង​ចំនួន​នេះ សម្រាប់​ថ្ងៃទី​៣០​ឧសភា កើន​បាន​៨២៣៣២​នាក់ និង​នៅ​ថ្ងៃទី​៣១ ឧសភា​កើន​បាន​ចំនួន​៧១០៨១​នាក់។

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លោក ឃួ​ង ស្រេង តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជារឿយៗ និង​បាន​ជំរុញ​ឲ្យ​ ក្រុមការងារ ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរបំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ស្របតាម​ការ​កំណត់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ផ្តាច់​អោយបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរខណ្ឌមានជ័យផ្អាករោងចក្រ២ទីតាំង ដោយសារកម្មករវិជ្ជមានកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម