Connect with us

កូវីដ-១៩

អាជ្ញាធរខណ្ឌមានជ័យផ្អាករោងចក្រ២ទីតាំង ដោយសារកម្មករវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាផ្អាកដំណើរការការងាររោង​ចក្រចំនួន រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង មន្រ្តីតំណាងក្រសួងការងារ បានពិនិត្យឃើញថា ទី១ រោងចក្រ ហុង ចេង មានទីតាំងផ្ទះលេខ៥៧៩ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានកម្មករកម្មការិនី សរុប ២០៥នាក់ ក្នុងនោះមានស្រី១៥០នាក់ បរទេស០៤នាក់ ស្រី០២នាក់ ត្រូវបានរកឃើញអ្នកវិជ្ជមានថ្មីកូវីដ-១៩ ចំនួន០៥នាក់ សរុបទាំងអស់៨នាក់។ ទី២ រោងចក្រ យិន ចៀន ស្ថិតនៅផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានកម្មករកម្មការិនី សរុប ២៨នាក់ ស្រី២៣នាក់ ស្ត្រីបរទេស០១នាក់ បានរកឃើញអ្នកវិជ្ជមាន​ថ្មីមេរោគកូវីដ-១៩ ចំនួន០២នាក់ សរុបវិជ្ជមានទាំងអស់៣នាក់។ 

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំទៅដល់ថៅកែរោងចក្រ និងប្រធានរដ្ឋបាលរោងចក្រទាំង ២​ទីតាំងនេះ ត្រូវជំរុញកម្មករកម្មការិនីទាំងអស់ដែលពាក់ព័ន្ធអ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឱ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ក្រុមការងារចម្រុះសម្រេចផ្អាកដំណើរការការងាររោងចក្រ ទាំង០២ទីតាំង រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ជាបណ្តោះអាសន្នសិន។ 

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានគូសបញ្ជាក់ដែរថា ក្រោយផ្អាករយៈពេល២ថ្ងៃ រោងចក្រត្រូវរងចាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ វាយតម្លៃ ពីហានីភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតឱ្យដំណើរការការធម្មតាវិញ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម