Connect with us

កូវីដ-១៩

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

បានផុស

នៅ

ភ្នំពេញ៖ បុរសម្នាក់ដេកឈឺនៅផ្ទះរុាំរ៉ៃដល់ពេលស្លាប់ ស្រាប់តែគ្រូពេទ្យពិនិត្យសំណាកទៅមានវិជ្ជមានកូវីដ១៩ និង​បន្តឆ្លងទៅប្រពន្ធនិងកូន៤នាក់ទៀត។

យោងតាមសេចក្តីរាយការណ៍ពី ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១៣ខែមិថុនានេះ ថា កាលពីយប់ថ្ងៃទី១២ខែមិថុនា បុរសម្នាក់ឈ្មោះ សុខ ធារី អាយុ៥១ឆ្នាំរស់នៅផ្ទះលេខ​១៥២​ផ្លូវ​លេខ​៣៥៧បេ ភូមិដើមស្លែង១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យចុះ​មក​យកសំណាក​សព ឃើញមានវិជ្ជមានកូវីដ១៩ និង​គ្រូពេទ្យបានវេចខ្ចប់យកទៅបូជាតាមបច្ចេកទេសសុខាភិបាល ដោយពុំអនុញាតិឲ្យក្រុមគ្រួសារប្រារព្វពិធីបុណ្យតាមប្រពៃណីទេ ព្រោះខ្លាចឆ្លងមេរោគដល់ក្រុមគ្រួសារនិងភ្ញៀវដែលមកចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ ចាន់នី បានបញ្ជាក់ទៀតថាអ្វីដែលគួរឲ្យភ័យខ្លាចនោះ គឺប្រពន្ធនិងកូនសពចំនួន៤នាក់ មានវិជ្ជមានកូវីដ១៩រួមទាំងអ្នក​ក្បែរខាងទៀតផង។

លោកជំនួយការបានបញ្ជាក់ថា មុនពេលស្លាប់ឈ្មោះ សុខ ធារី មានជំងឺមហារីកនិងទាចទឹក ហើយពុំដែលចេញពីផ្ទះដោយដេកឈឺនៅកន្ទេល។ ដូច្នេះជំងឺដ៏កាចសាហាវនេះ មិនដឹងឆ្លងពីអ្នកណាឲ្យពិតប្រាកដ។ បន្ទាប់ពីធ្វើតេស្តទៅឃើញ​ប្រពន្ធនិងកូនសពមានវិជ្ជមានកូវីដ១៩មក ក្រុមគ្រូពេទ្យបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗនាព្រឹកថ្ងៃទី១៣ខែមិថុនានេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម