Connect with us

កូវីដ-១៩

ស្ត្រី​ម្នា​ក់នៅ​ខេត្តកំពត ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​មាន​សភាព​សន្លប់​បាត់ស្មារតី

បានផុស

នៅ

​ស្ត្រី​ម្នា​ក់នៅ​ខេត្តកំពត​មាន​សភាព​សន្លប់​បាត់ស្មារតី​បណ្ដាលមកពី​ហត់​ដង្ហក់​គ្រុនក្តៅ ក្អក​និង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពត​បានឱ្យដឹងថា ​ស្ត្រី​ដែល​ស្លាប់​នោះ​មានឈ្មោះ​ហ៊ិ​ន​ មុំ​ អាយុ​៦០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ពញា​អង្គ ​ឃុំ​វត្ត​អង្គ​ខាងជើង​ ស្រុក​បន្ទាយមាស​ខេត្តកំពត​ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

ស្ត្រី​រូបនេះ​ បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​នា​ថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ​ក្នុងស្ថានភាព​សន្លប់​បាត់ស្មារតី​បណ្ដាលមកពី​ហត់​ដង្ហក់​គ្រុនក្តៅ ក្អក​និង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ភ្លាមៗ​យ៉ាង​យកចិត្តទុកដាក់ ​ប៉ុន្តែ​ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក​គាត់​ ក៏បាន​ទទួលមរណភាព​នៅ​ថ្ងៃទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០២១​ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​។

​តាម​ការ​សន្និដ្ឋាន​រប​ស់​ក្រុមគ្រូពេទ្យ​ ស្ត្រី​អាយុ​៦០​ឆ្នាំ​ខាងលើ​ បាន​ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ ​រលាក​សួត​ធ្ងន់ធ្ងរ​ ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​២១​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ ​ខេត្ត​កំពត​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១០៥៩​នាក់ ជាសះស្បើយ​ចំនួន​៦៧៤​នាក់ ​កំពុង​សម្រាក​ពេទ្យ​ចំនួន​៣៧៤​នាក់​ និង​ស្លាប់​ចំនួន​១១​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​កម្មការិនី​រោងចក្រ​នៅ​ខេត្តស្វាយរៀង​ម្នាក់​បាន​ស្លាប់​នៅផ្ទះ ​ពេល​ធ្វើ​តេស្ត​ទើប​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម