កូវីដ-១៩
មន្ត្រីសភា តម្រូវឱ្យធ្វើតេស្តមុនពេលចូលប្រជុំមួយថ្ងៃ
សមាជិកសមាជិការដ្ឋសភា ដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។ ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ ស្កាត់ជំងឺដ៏កាចសាហាវនេះ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។
សូមជម្រាបថា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាលរយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩ ដែលនឹងលើក ឡើងយកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។

នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែងផងដែរ៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


