កូវីដ-១៩
ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យដឹកយកទៅបូជាព្រោះវិជ្ជមានកូវីដ១៩
សពលោកយាយម្នាក់ បានស្លាប់ក្នុងផ្ទះស្ថិតនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសាច់ញាតិកូនចៅដឹកចេញពីផ្ទះយកទៅតម្កល់នៅក្នុងវត្តដើម្បីធ្វើបុណ្យ បែរជាមានវិជ្ជមានកូវីដ១៩ ហើយត្រូវបានគ្រូពេទ្យហាមមិនឱ្យធ្វើការជួបជុំ។

លោក ស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែមិថុនានេះថា កាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា លោកយាយ សេង សៅ អាយុ ៧៨ឆ្នាំ បានទទួលមរណកាល ហើយ កូនចៅបានដឹកសពមកដំកល់ធ្វើបុណ្យនៅវត្តក្តីតាកុយ ដើម្បីធ្វើបុណ្យ លុះដល់ពេលរៀបចំប្រារព្ធពិធី អាជ្ញាធរបានសុំទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅឱ្យមកយកសំណាកសពលោកយាយស្រាប់តែវីជ្ជមានកូវីដ១៩។

គ្រូពេទ្យក៏សម្រេចឱ្យផ្អាករៀបចំពិធីបុណ្យភ្លាមៗហើយវិចខ្ចប់សពយកទៅធ្វើបុណ្យតាម បច្ចេកទេសក្រសួងសុខាភិបាល។
លោកស្រីចៅសង្កាត់វាលស្បូវ បានបន្តថាបន្ទាប់ពីរកឃើញវិជ្ជមាន លោកស្រីបានផ្សព្វផ្សាយឱ្យអ្នកពាក់ពន្ធ័ និងសពសូមមកធ្វើតេស្តជាបន្ទាន់ ចៀសវាងឆ្លងជំងឺកូវីដបន្តទៅដល់អ្នកភូមិគឺកាន់តែធ្ងន់ធ្ងរទៀត៕ អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង