ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហារសាហាវបំផុតនៅយេម៉ែន សម្លាប់មនុស្ស៨០នាក់ របួស១៥០នាក់
តាមការចុះផ្សាយរបស់ AFP នៅថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥, សហរដ្ឋអាមេរិក បានបើកការវាយប្រហារដ៏ប្រល័យលើឃ្លាំងស្តុកប្រេងនៅកំពង់ផែ Ras Issa នៃសមុទ្រក្រហម ប្រទេសយេម៉ែន ដោយសម្លាប់មនុស្សយ៉ាងតិច៨០នាក់ និងរបួស១៥០នាក់។

នេះគឺជាការវាយប្រហារដ៏សាហាវបំផុតរបស់អាមេរិក ក្នុងយុទ្ធនាការរយៈពេល១៥ខែ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសអារ៉ាប់ដ៏ក្រីក្រមួយនេះ។
ពាក់ព័ន្ធការវាយប្រហារនេះ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «កងកម្លាំងអាមេរិកបានចាត់វិធានការបំបាត់ប្រភពប្រេងឥន្ធនៈរបស់ក្រុមភេរវករហ៊ូធី ដែលមានប្រទេសអ៊ីរ៉ង់នៅពីក្រោយខ្នង។ គោលបំណងនៃការវាយប្រហារនេះ គឺដើម្បីកម្ចាត់ប្រភពសេដ្ឋកិច្ចរបស់ក្រុមហ៊ូធី»។

ជុំវិញការវាយប្រហារនេះដែរ ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូធី បានផ្សាយថា មិនមែនតែកំពង់ផែ Ras Issa ទេ អាមេរិកក៏វាយប្រហារអាកាសលើទីតាំងផ្សេងទៀតនៅក្បែរនោះផងដែរ ខណៈក្រុមសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងទៀត ព្រោះនៅមានអ្នកខ្លះរបួសធ្ងន់ និងខ្លះទៀតបាត់ខ្លួន រកមិនទាន់ឃើញ។
សូមជម្រាបថា មួយខែមកនេះ កងទ័ពអាមេរិក បានបើកការវាយប្រហារមិនប្រណីដៃសឹងរាល់ថ្ងៃលើក្រុមឧទ្ទាមហ៊ូធី ដោយសារតែចលនាសកម្មប្រយុទ្ធមួយនេះ មិនអើពើនឹងការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន ដោយនៅតែគឃ្លើនបាញ់សន្ធាប់លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហមនិងឈូងសមុទ្រអាដេន។

ម្យ៉ាងវិញទៀត បើយោងតាមអ្នកជំនាញ, ការវាយប្រហារដ៏សាហាវបំផុតរបស់អាមេរិកលើកនេះ គឺជាសារយ៉ាងច្បាស់ផ្ញើទៅប្រទេសអ៊ីរ៉ង់ ស្របពេលមានសេចក្តីរាយការណ៍ថា ទីក្រុងតេហេរ៉ង់ ជិតផលិតបានអាវុធបរមាណូហើយ។
សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនហើយដែរ ដើម្បីចាប់ផ្តើមការចរចាជាថ្មីជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី នៅចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកវាយប្រហារលើក្រុមហ៊ូធី សម្លាប់មនុស្ស៣៨នាក់និងរបួស១០២នាក់នៅយេម៉ែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


