កូវីដ-១៩
អភិបាលខណ្ឌឫស្សីកែវ អំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃនេះ ដល់ដើមខែកក្កដា
អភិបាលខណ្ឌឫស្សីកែវ បានធ្វើការអំពាវនាវ និងបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជូនដំណឹងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ មិថុនា បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យ បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត។
លោក ជា ពិសី បានណែនាំដល់អស់លោក-លោកស្រីចៅសង្កាត់ នៃរដ្ឋបាលសង្កាត់ទាំង៧ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋសេសសល់ឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ឱ្យបានគ្រប់ៗគ្នា ដែលនេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់ជាប់បំពេញការងារនៅឆ្ងាយ ឬមានធុរៈផ្សេងៗ

ក្នុងឱកាសអញ្ជើញទៅត្រួតពិនិត្យផ្ទាល់ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនានេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការចាក់វ៉ាកសាំងលើកចុងក្រោយនេះ មានប្រជាពលរដ្ឋមកទទួលសេវាវ៉ាក់សាំង ចំនួនពីរខណ្ឌ គឺខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់។

លោកស្រី សួស សូលីដា បានណែនាំដល់ប្រជាពលរដ្ឋឱ្យរក្សាគម្លាតសុវត្ថិភាព។ ស្ថិតនៅចំពោះមុខការឆ្លងរាតត្បាត កូវីដ-១៩ ដ៏អាក្រក់ដែលកំពុងកើតមានឡើងនៅតាមខេត្តក្រុងមួយចំនួនក្នុងប្រទេស សូមកុំធ្វើដំណើរចេញពីផ្ទះ បើគ្មានការចាំបាច់ និងកុំជួបជុំគ្នា នោះគឺជាការចូលរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងសុំឱ្យបងប្អូនចូលរួមការពារខ្លួនឯងឱ្យបានល្អ ឆាប់កាត់បន្ថយបានការឆ្លងកាន់តែច្រើនឡើងៗ បង្កឱ្យកើតមានមនុស្សរងគ្រោះកើនឡើង៕
អត្ថបទ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


