Connect with us

កូវីដ-១៩

សូម​ប្រយ័ត្ន​ហាង​គុយទាវ​សាច់​ចិញ្ច្រាំ​យីហោ “​សេង លី​ប” មាន​បុគ្គលិក​១០​នាក់​បាន​ឆ្លង​កូ​វីដ​១៩

បានផុស

នៅ

ហាង​គុយទាវ​សាច់​ចិញ្ច្រាំ​មួយ​កន្លែង​នៅ​មូលដ្ឋាន​ខណ្ឌដូនពេញ​ ត្រូវ​បាន​រក​ឃើញ​ថា ​មាន បុគ្គលិក​បម្រើការ​នៅ​ទីនោះ​ចំ​នួន​១០​នាក់​វេជ្ជ​មាន​កូ​វីដ​១៩។

​ជាមួយនឹង​បញ្ហា​នោះ​ដែរ ​ខាង​អនុគ​ណៈ​កម្ម​ការស្រាវជ្រាវ​កូ​វីដ​១៩​បានប្រកាស​នៅ​ល្ងាច​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២១​នេះ​បាន​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែល​បាន​ទៅ ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ធ្វើការ​នៅ​ភោជនីយដ្ឋាន “សេង លី​ប” ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៤៦B ផ្លូវ​មុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ព្រោះ​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១​មូលហេតុ អ្នកជំងឺ កូ​វីដ​១៩ (COVID-19) គឺជា​បុគ្គលិក​ធ្វើការ​ខាង​ផ្នែក​រត់​តុ នៅ​ទីតាំង​ខាងលើ​នេះ​ចំនួន ១០​នាក់ បាន​ឆ្លង​មេរោគ កូ​វីដ​១៩​។

​ដូច្នេះ​ដើម្បី​សុវត្ថិភាព សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​។ នឹង​សូម​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដើម្បី​សុវត្ថិភាព​!៕

ដោយ ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម