Connect with us

ព័ត៌មានជាតិ

​រក​ឃើញ​​កម្មករ និង​អាជីវករ​នៅ​ផ្សារ​កណ្ដាល​​​​ ១៧ នាក់​ឆ្លង​កូវីដ​១៩​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ផ្សារ​កណ្តាល​​បណ្តោះអាសន្ន​ បន្ទាប់​​ពី​រក​ឃើញ​កម្មករ​​ និង​អាជីវករ​១៧ នាក់ ឆ្លង​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​។ ​អ្នក​វិជ្ជមាន​​ចំនួន១៧នាក់ មាន​​ស្រី៩នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល។​

អជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់នៅព្រឹកថ្ងៃទី១៣​​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ​ថា ​គោល​ដៅ​យក​សំណាក​​​នៅ​ចំណុច​ផ្លូវ​លេខ១៤៨កែងផ្លូវ​១៣ ​ភូមិ​៦ សង្កាត់ ​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​ ដោយគិតចាប់ថ្ងៃទី១១និងថ្ងៃទី​១២ខែ​កក្កដា​ ឆ្នាំ​២០២១​ ដោយ​ក្រុម​គ្រូពេទ្យ​TYDAបាន​យក​សំណាកលើ​ បុគ្គលិក និង​អាជីវករ​ផ្សារ​សរុបចំនួន​១៨២​នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីយកសំណាកចប់រយះពេល២ថ្ងៃជាប់គ្នានោះ​ គ្រូពេទ្យ​រកឃើញអ្នកវិជ្ជមានចំនួន១៧នាក់ ក្នុងនោះស្រី៩នាក់។ គួរ​បញ្ជាក់​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្តាល​ចំនួន​១៤​ថ្ងៃ ក្រោយ​ពី​ក្រុម​គ្រួ​ពេទ្យ​រក​ឃើញ​មាន​កូ​វីដ​-១៩​។

ផ្សារ​កណ្តាល​​ ដែល​​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាលទី១ ខណ្ឌដូនពេញ ត្រូវផ្អាក​ដំណើរ​ការ​​រយៈពេល ១៤ ​(ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូត​ដល់​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវ​ចូល​រួមសហការ ជាមួយ​អាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បី​ទៅ​យក​សំណាក​វិភាគរកមេរោគ និង​ត្រូវ​ធ្វើ​ចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល។ គណៈកម្មការ​ផ្សារ​កណ្តាល ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រី​ជំនាញ និងមន្រ្តីសុខាភិបាល ដើម្បី​ស្រាវ​ជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំង​ចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និង​វិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕​

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម