កូវីដ-១៩
ទីតាំង ៧ កន្លែងពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ សុទ្ធសឹងតែសាខាផ្សារទំនើប ឡាក់គី
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសទីតាំង ៧ កន្លែងពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងទាំងនេះ តាមដានសុខភាព និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ។ ទីតាំងទាំង ៧ នោះរួមាន៖
១. អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងផ្សារទំនើប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារ ស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង នេះ។

២. អាជីវករលក់ស្បែកជើង ក្នុងផ្សារទួលសង្កែ (ផ្សារសាំហាន់) តូបលេខ ០១ មានវិជ្ជមានកូវីដ១៩។ ផ្សារទួលសង្កែស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៣. អ្នកជំងឺកូវីដ១៩ បានចូលទៅផ្សារទំនើប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារទំនើប Mid Town ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៤. អ្នកជំងឺកូវីដ១៩ បានចូលទៅផ្សារ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៥. អ្នកជំងឺកូវីដ បានទៅផ្សារទំនើប Super Duper សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅ ផ្លូវ លេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ច្រើនថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃ ទី ១៧ ខែកក្កដា។ អ្នកដែលបានទៅទីតាំងនេះ សូមតាមដានសុខភាព នឹងដាក់ខ្លួននៅដាច់ ដោយ ឡែក ១៤ ថ្ងៃ។
៦. អ្នកជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែកក្កដាបានចូលទៅទីតាំង ហ្គាឌៀន សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៧. អ្នកជំងឺកូវីដ១៩ បានចូលទៅផ្សារទំនើប ឡាក់គី (LUCKY SUPERMARKET) សាខាវិមានកូឡាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី ១៦ ខែកក្កដា។
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា