កូវីដ-១៩
ព្រះសង្ឃគង់នៅ ៣ វត្តជិត១០០អង្គក្នុងខេត្តតាកែវ ឆ្លងកូវីដ១៩
យ៉ាងហោចណាស់ ព្រះសង្ឃប្រមាណជិត ១០០ អង្គ គង់នៅវត្តចំនួន ៣ ក្នុងខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ១៩។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត បានប្រាប់កម្ពុជាថ្មី នៅថ្ងៃសុក្រនេះថា គិតត្រឹមថ្ងៃនេះ មានព្រះសង្ឃចំនួន ៣ វត្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តយកសំណាករាប់រយអង្គក្នុងវត្តចំនួន ៣ ក្នុងនោះមានវត្តសីហរតនរាមក្នុងក្រុងដូនកែវរកឃើញចំនួន ៤៩ អង្គ វត្តអង្គប្រិយ៍ស្ថិតនៅឃុំលំចង់ ស្រុកសំរោងចំនួន ១៤ អង្គ និងវត្តប្រាសាទនាងខ្មៅ ជិត ៣០ អង្គ។

បើតាមលោក នុត ស៊ីណាត ដើមឡើយ ព្រះសង្ឃគង់នៅវត្តសីហ មានអាពាធ ហើយទៅពេទ្យ ទើបស្រាវជ្រាវទៅដឹងថា មានករណីវិជ្ជមាននៅលើព្រះសង្ឃគង់ក្នុងវត្ត។
ក្រោយពីការឆ្លង ទីតាំងវត្តត្រូវបានបិទខ្ទប់ ខណៈព្រះសង្ឃដែលមានវិជ្ជមាន និងអ្នកជាប់ពាក់ព័ន្ធ ត្រូវបានគ្រូពេទ្យដាក់ឱ្យព្យាបាល និងធ្វើចត្តាឡីស័កក្នុងវត្ត ដោយដាក់គ្រូពេទ្យប្រចាំការព្យាបាល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


