Connect with us

ព័ត៌មានជាតិ

កុមារ និង​យុវវ័យ ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​យកមក​ជាមួយ​នូវ​ឯកសារ​អ្វីខ្លះ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​ជូនដំណឹង​ពី​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយបាន​បញ្ជាក់​ពី​ឯកសារ​មួយចំនួន​ដែល​ពួកគេ​ត្រូវមាន មុន​នៃ​ការទទួល​ការចាក់​វ៉ាក់សាំង​។

សេចក្តី​ជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ការ​ចាប់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ ដូ​ស​ទី​១ ធ្វើឡើង​រយៈពេល​១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​១៤ ខែសីហា ឆ្នាំ​២០២១ និង​ដូ​ស​ទី​២ ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែសីហា ដល់ ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ចំពោះ​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​យក​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម​៖

​កុមារ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៥​ឆ្នាំ សូម​យកមក​ជាមួយ​នូវ​សំបុត្រកំណើត ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន​។

​យុវវ័យ​ចាប់ពី​អាយុ​១៥​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវយក​មកជា​មួយ​នូវ​សំបុត្រកំណើត ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន​ភ្ជាប់​មកជា​មួយ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​កុមារ និង​យុវវ័យ​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាត ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​៖

​មាតាបិតា និង​អាណាព្យាបាល ក្នុងករណី​កុមារ ឬ​យុវវ័យ​នោះ​ស្នាក់នៅ​ឆ្ងាយ​ពី​មាតាបិតា ឬ​អាណាព្យាបាល​តម្រូវឱ្យ​មាតាបិតា និង​អាណាព្យាបាល​បំពេញ​នូវ​លិខិត​ព្រមព្រៀង​នេះ ជា​លាយលក្ខណ៍អក្សរ ហើយ​ផ្ញើ​តាម​ប្រព័ន្ធ​អន​ឡាញ​មក​បុត្រ​ធីតា ឬ​សាច់ញាតិ ដើម្បី​ផ្តល់ឱ្យ​គ្រូពេទ្យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​ផ្ទាល់។

​អ្នកគ្រប់គ្រង​ចំពោះ​កុមារកំព្រា ដែល​រស់​នៅតាម​មណ្ឌល​។ ក្នុងករណី​កុមារ និង​យុវវ័យ​នោះ​ជា​ជនអនាថា ដែល​ពុំមាន​អាណាព្យាបាល ឬ​មិនមាន​ទីតាំង​ស្នាក់នៅ​ពិតប្រាកដ ត្រូវមាន​លិខិតបញ្ជាក់​ចេញ ដោយ​អាជ្ញាធរ​មូលដ្ឋាន​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម