ព័ត៌មានជាតិ
ខេត្តកំពត រៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ដកំពត រយៈពេល ៣ថ្ងៃ
រដ្ឋបាលខេត្តកំពត បាននឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេលបីថ្ងៃដើម្បីចូលរួមអបអរសាទរ ស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

យោងតាម សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបាន នឹងរៀបចំពិធីព្រឹត្តិការណ៍សង្ក្រាន្ត កំពត ឆ្នាំ២០២៤ រយៈពេលបីថ្ងៃ នៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី និងសម្រាប់ការជួបជុំក្រុមគ្រួសារផងដែរ។

រដ្ឋបាលខេត្តកំពត នឹងមានគម្រោងរៀបចំកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈ និងការប្រគំុតន្ត្រី ដោយមានការចូលរួមពីតារាចម្រៀងល្បីក្នុងព្រះរាជាណាចក្រកម្ពុជា និងការបាញ់ទឹក រាំកម្សាន្តនៅតំបន់ត្រជាក់រង្វង់មូលទុរេន ដើម្បីឱ្យសាធារណៈជន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅខេត្តកំពត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ស្នើប្រជាពលរដ្ឋ សាធារណជន ចូលរួមចំណែកថែរក្សាអនាម័យ និងបរិស្ថានស្អាតទាំងអស់គ្នា៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


