ជីវិតកម្សាន្ដ
ឆន ស្រីណេត អួលដើមក”រឿងខ្មែរលែងស្គាល់ខ្មែរ” ព្រោះអ្នករស់នៅក្រោមការគ្រប់គ្រងថៃម្នាក់ បដិសេធការពិតទាំងបំពាន
បវរកញ្ញាកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត និយាយទាំងអួលដើមក រឿងរ៉ាវដែលស្ត្រីចំណាស់ដើមកំណើតខ្មែរម្នាក់ លែងទទួលស្គាល់អត្តសញ្ញាណដូនតាខ្លួន ហើយថែមទាំងជេរប្រមាថកញ្ញា និងនិយាយការពារថៃទាំងបំពានក្តែងៗទៅវិញ។

ពិតណាស់ ជម្លោះព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ នេះ បានធ្វើឱ្យអ្នកមានឈាមជ័រជាខ្មែរ មិនថារស់នៅក្រោមការដឹកនាំគ្រប់គ្រងរបស់រដ្ឋាភិបាលអ្នកជិតខាង ឬកម្ពុជាឡើយ សុទ្ធតែភ្ញាក់ផ្អើលនូវទង្វើប្រមាថសាសន៍កំណើតរបស់អ្នកមួយចំនួនធំ ក្នុងខេត្តសុរិន្ទ និងខេត្តផ្សេងៗទៀត ដែលបដិសេធថាខ្លួនមិនមែនខ្មែរ ហើយចេញមុខគាំទ្រថៃដោយបើកចំហរ មិនថារឿងព្រំដែន ឬវប្បធម៌ឡើយ។ ខណៈមួយចំនួនទៀត បែរជាហ៊ានប្រកាសខ្លួនជាជនជាតិថៃ ដូនតាខ្លួនជា ខម ទាំងដែលពិភពលោកក៏ដឹងហើយថា «ខម» គឺខ្មែរ ជាខ្មែរដែលកំពុងរស់នៅលើទឹកដីកំណើតជាតិកម្ពុជានេះឯង។
យ៉ាងណា មើលឃើញនូវការស្អប់ខ្ពើមខ្មែរគ្នាឯងនេះ កញ្ញា ឆន ស្រីណេត នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៥ បានចេញមកនិយាយជារឿងរើសអើងខ្មែរជាថ្មី ដោយបញ្ជាក់ថា ខ្លួនពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំង ព្រោះអាសូរជាតិសាសន៍ដ៏កម្សត់មួយនេះ ខណៈមិនត្រឹមតែត្រូវបានគេឈ្លានពានគ្រប់ជំនាន់ទេ ថែមទាំងគេបង្រៀនឱ្យខ្មែរស្អប់ខ្មែរថែមទៀត ដែលនេះ ពិតជាខុសប្លែកពីអ្នកកម្ពុជាក្រោមភាគច្រើន ដែលនៅតែប្រកាន់យកអត្តសញ្ញាណដូនតាយ៉ាងខ្ជាប់ខ្ជូន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
ជាក់ស្តែង ដ្បិតតែរស់នៅទឹកដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមយូរយ៉ាងណាក៏ដោយ តែកញ្ញា ឆន ស្រីណែត តែងតែបង្ហាញអត្តសញ្ញាណដូនតាខ្លួនជាខ្មែរមិនអាចបំភ្លៃ ខុសពីខ្មែរដែលរស់នៅក្រោមការគ្រប់គ្រងរបស់ថៃយូរ បែរលែងទទួលស្គាល់ថាខ្លួនមានឈាមជ័រខ្មែរ។ សូមស្តាប់វីដេអូលម្អិត៖
គួររំលឹកថា ចាប់តាំងពីមើលឃើញអ្នកមានឈាមជ័រជាខ្មែរ រស់នៅលើទឹកដីខេត្តខ្មែរដែលថៃឈ្លានពានដណ្តើមកាន់កាប់ច្រើនជំនាន់ទៅហើយ មិនត្រឹមតែបំភ្លេចកំណើតដូនតា ថែមទាំងចូលរួមគាំទ្រថៃ ឈ្លានពានខ្មែរ និងឧបត្ថម្ភគាំទ្រយោធាថៃថែមទៀត។ ដោយហេតុនេះហើយ 1st Runner – Up Miss Universe Cambodia 2021 មកពីខេត្តព្រះត្រពាំងរូបនេះ តែងតែចេញសារក្រើនរំលឹកជាបន្តបន្ទាប់ ដាស់ស្មារតីខ្មែរលើមកវិញ បើទោះមិនបាននឹកឃើញដូនតា ក៏កុំហុចដងឱ្យចោរចាក់ខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


