Connect with us

ជីវិតកម្សាន្ដ

ខន សូរិយា ត្រូវដើរចេញពីតំណែងតំណាងជាតិ នៃកម្មវិធី Miss World 2026 (មានវីដេអូ)

បានផុស

នៅ

មហាជនអ្នកគាំទ្រពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើល ខណ:មានដំណឹងថា បវរកញ្ញា Miss World Cambodia កញ្ញា ខន សូរិយា នឹងមិនមានវត្តមានក្នុងការតំណាងជាតិ ចូលរួមកម្មវិធី Miss World 2026 នោទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមការបង្ហោះនៅលើផេកឈ្មោះ Team Cambodia pageant បានបញ្ជាក់បែបនេះថា សោកស្ដាយកញ្ញា ខន សូរិយា ត្រូវបានបញ្ចប់តំណែង Miss World Cambodia ។ ក្រុមហ៊ុន Cambodia International Model នឹងត្រៀមជ្រេីសរេីសបេក្ខភាពតំណាងថ្មី Miss World 2026។

នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អ្នកសេ្នហាវិស័យបវរកញ្ញាក៏មានការភ្ញាក់ផ្អើលដូចគ្នា ខណៈកញ្ញា ខន សូរិយា បានបង្ហោះវីដេអូរៀបរាប់ពីការបញ្ចប់តំណែង Miss World Cambodia 2026 និងគូសបញ្ជាក់ថា កន្លងមកកញ្ញាបានចំណាយពេលវេលាថវិកា កម្លាំង និងបេះដូងទាំងមូលលើវិស័យបវរកញ្ញាមួយនេះ។ តួយ៉ាង មិនថាការរៀបចំគម្រោង ការទទួលខុសត្រូវលើបេសកកម្មរ គឺកញ្ញាជាអ្នកធ្វើវាដោយខ្លួនឯងទាំងអស់។

កញ្ញា ខន សូរិយា បានបន្ថែមដែរថា ការដែលដើរតែម្នាក់ឯងមកនេះ គឺវាពិតជាហត់នឿយណាស់។ ដូច្នេះការបោះបង់នេះ មិនមែនព្រោះតែនាងកំសាកនោះទេ តែគឺជាការថែរក្សាសុខភាពផ្លូវចិត្តរបស់នាង និងរក្សាគុណតម្លៃរបស់ខ្លួនឯង។

គួរបញ្ជាក់ថា អតីតបវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ២០២៦ កញ្ញា សូរិយា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់។ បច្ចុប្បន្ននេះនាងគឺជាតារាភាពយន្ត, Influencer និងជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម។ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ខន សូរិយា ធ្លាប់បង្ហាញវត្តមានជាបេបក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ប៉ុន្តែក្រោយមកនាងក៏បានដកខ្លួនពីការប្រកួតវិញ៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម