Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ តារាស្ពតពាណិជ្ជកម្ម ខន សូរិយា ក្លាយជាម្ចាស់មកុដ Miss World Cambodia 2026

បានផុស

នៅ

អ្នកគាំទ្រ និងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា មានការចាប់អារម្មណ៍ ខណ:ស្ងាត់ៗស្រាប់តែតារាសម្តែងកញ្ញា ខន សូរិយា ក្លាយជាម្ចាស់មកុដ Miss World Cambodia 2026 ។

ស្របពេលដែលដំណឹងនេះគឺត្រូវបានប្រកាសដោយស្ថាប័ន Miss World Cambodia បង្ហាញពីម្ចាស់មកុដថ្មីជាផ្លូវការនេះដែរ បានធ្វើឲ្យមហាជនអ្នកគាំទ្របានចូលរួមអបអរ និងផ្តល់ជាកម្លាំងចិត្ត ពិសេសគឺបង្ហាញការពេញចិត្តគាំដោយមើលឃើសមត្ថភាពណេះដឹងព្រមទាំងរូបសម្រស់របស់ ខន សូរិយា ទៀតផង ខណ:សាមុីខ្លួនក៏ពេញចិត្តខ្លាំងចំពោះតំណែងមួយនេះដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័ន Miss World Cambodia បានឱ្យដឹងថា ខន បន្ទាប់ពីត្រូវបានប្រកាសជ្រើសរើសយក្លាយជាបវរកញ្ញាម្ចាស់មកុដថ្មី Miss World Cambodia 2026 នាងនឹងត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2026 នាពេលខាងមុខ។ យ៉ាងណា ក៏មានការជូនពរឲ្យតារាស្រីរូបនេះជោគជ័យនៅលើឆាកអន្តរជាតិផងដែរ។

បវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ២០២៦ កញ្ញា សូរិយា បានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់។ បច្ចុប្បន្ននេះ នាងគឺជាតារាភាពយន្ត Influencer និងជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម។ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ខន សូរិយា ធ្លាប់បង្ហាញវត្តមានជាបេបក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ប៉ុន្តែក្រោយមកនាងក៏បានដកខ្លួនពីការប្រកួតវិញ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម