Connect with us

ជីវិតកម្សាន្ដ

អបអរ​! ​កូនស្រី​ច្បង​លោក ម៉ៅ អាយុទ្ធ ជា​សះ​ស្បើយ​ពី​កូ​វីដ ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត

បានផុស

នៅ

ភ្នំពេញ​ ៖ ​កូនស្រី​ច្បង​របស់​រដ្ឋលេខាធិកា​ក្រសួង​ព័​ត៌មាន​ និង​ ជា​ផលិតករ​ភាពយន្ត​ជើងចាស់​ល្បីឈ្មោះ​លោក ម៉ៅ អាយុទ្ធ ដែល​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ​នោះ​ ពេលនេះ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា​ បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ហើយ តែ​បន្តធ្វើ​ច​ត្តា​ឡីស័ក​១៤​ថ្ងៃ​ទៀត​ ដើម្បី​តាមដាន​សុខភាព​។

បើតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sannara Lundi បាន​រៀបរាប់​ឲ្យ​ដឹងថា​កូនស្រី​ច្បង​របស់លោក ម៉ៅ អាយុទ្ធ ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់ទៅផ្ទះ​វិញ​ហើយ​ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​។

ប្រភព​បន្តថា ​លោក​អ៊ំ​ជាទីគោរព​ល្ងាច​នេះ​ក្មួយ​មាន ដំណឹង​ល្អ​ជំរាប​លោក​អ៊ំ​​កូនស្រី​ច្បង​របស់​លោក​អ៊ំ​ដែល​វិជ្ជមាន​COVID-19 នោះ​ថ្ងៃនេះ​បានជា​សះ​ស្បើយ ​ហើយ​ពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​តែ​ត្រូវ​បន្ត​តាមដាន​នៅផ្ទះ​១៤​ថ្ងៃ​ទៀត​។

ប្រភព​បាន​បន្ថែម​ថា ​សូម​លោក​អ៊ំ​​ជួយ​ថែរក្សា​កូនចៅ​ឲ្យ​បាន​សេចក្តីសុខ​ផង​ជាពិសេស​នៅសល់​ចៅស្រី​លោកអ៊ំ​​ពីរ​នាក់​ទៀត​ ដែល​កំពុង​ព្យាបាល​សូម​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ផង​។

សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ដែល​ខំ​លះបង់​គ្រប់បែប យ៉ាង​ដើម្បី​ប្រជាជន​យើង​សូម​អរគុណ​ណាស់​៕

ដោយ ៖ ចាន់​រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម