Connect with us

ជីវិតកម្សាន្ដ

ប៉េង ប៉ោង ព្រួយម្តាយខ្លាំង ខណៈត្រូវបង្ខំចិត្តប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីព្យាបាល

បានផុស

នៅ

តារាកំប្លែង មឿន និមល ហៅ ប៉េង ប៉ោង បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីនាងប្រកាសដំណឹងពីស្ថានភាពម្តាយ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ តារាកំប្លែងរូបនេះបានបង្ហោះរូបភាពម្តាយនៅលើគ្រែពេទ្យ អមដោយសារពោរពេញដោយអារម្មណ៍ថា៖ “សូមលោកឪពុកតាមថែរក្សាម៉ែផង បួនយប់ប្រាំថ្ងៃហើយ ម៉ែអើយ ឆាប់ដឹងខ្លួនទៅផ្ទះយើងវិញណាម៉ែណា” ដែលបង្ហាញពីក្តីព្រួយបារម្ភ និងការស្រលាញ់យ៉ាងខ្លាំងចំពោះម្តាយ។

ជាមួយគ្នានេះ អ្នកនាងក៏បានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីរកថវិកាសម្រាប់ព្យាបាលជំងឺម្តាយ ដោយសរសេរថា៖
“នាងខ្ញុំ ប៉េង ប៉ោង ត្រូវការលក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺអ្នកម្ដាយ ដែលកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត្រ សូមពុកម៉ែបងប្អូនជួយទិញផ្ទះនាងខ្ញុំផង”។

ក្រោយការបង្ហោះនេះ មានសិល្បករ និងអ្នកគាំទ្រជាច្រើន បានចូលរួមផ្ញើសារលើកទឹកចិត្ត និងជូនពរឱ្យម្តាយរបស់នាងឆាប់ជាសះស្បើយ។

គួរឱ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ សុខភាពរបស់ប៉េង ប៉ោង ក៏មិនសូវល្អផងដែរ ដោយនាងកំពុងប្រឈមនឹងបញ្ហាជំងឺទឹកនោមប្រៃ ដែលបណ្តាលឱ្យមានអាការៈហើមជើង និងភាពអស់កម្លាំងក្នុងរាងកាយ។

ករណីនេះកំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជន ខណៈអ្នកគាំទ្រជាច្រើនសង្ឃឹមថា ទាំងម្តាយ និងតារាកំប្លែងរូបនេះ នឹងឆ្លងកាត់ស្ថានភាពលំបាកនេះបានដោយសុវត្ថិភាព៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម