ជីវិតកម្សាន្ដ
គ្មានលទ្ធភាព តារាកំប្លែង ប៉េង ប៉ោង ប្រកាសលក់ដីបន្ទាន់យកលុយព្យាបាលជំងឺ
ជំងឺកាន់តែធ្វើទុក្ខខ្លាំង តារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង បានសម្រេចប្រកាសលក់ដីបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺ ស្របពេលមានដំណឹងអ្នកនាងចង់ចេញទៅព្យាបាលនៅប្រទេសថៃផងដែរ។

តារាកំប្លែង ប៉េង ប៉ោង កាលពីថ្មីៗមុននេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីតារាកំប្លែងរូបនេះទម្លាយពីអាការជំងឺទឹកនោមប្រៃកាន់តែធ្វើទុក្ខខ្លាំងលើរូបនាង។ ជាមួយនោះ ដោយសារអត់លទ្ធភាពរកលុយព្យាបាល ប៉េង ប៉ោង បានប្រកាសលក់ដី ១ កន្លែង នៅកំបូល ដើម្បីយកលុយមើលខ្លួន។

អ្នកនាង ប៉េង ប៉ោង បញ្ជាក់ថា «នាងខ្ញុំ ប៉េង ប៉ោង ត្រូវការលក់ដី ១ កន្លែង ក្បាល ៩ បណ្ដោយ ២១ បន្ទាន់ នៅកំបូល ក្នុងតម្លៃសមរម្យ ដើម្បីយកលុយព្យាបាលសុខភាព បើពុកម៉ែបងប្អូនចង់បានអាចទំនាក់ទំនងនាងខ្ញុំបានតាមរយៈលេខ,០៩៨ ៦៥៨ ៩៥៦ ,០១២ ៥៥៣ ៨៦៥ ដោយក្ដីគោរព ជួយស៊ែនាងខ្ញុំម្នាក់ ១ ផង អរគុណ»។

ជាការពិតបើតាមការកត់សម្គាល់តារាកំប្លែងអ្នកនាង ប៉េង ប៉ោង មួយរយៈចុងក្រោយនេះហាក់មានសុខភាពមិនសូវល្អប៉ុន្មានទេ ដោយសារបញ្ហាជំងឺធ្វើទុក្ខជាបន្តបន្ទាប់ ខណៈថ្មីៗនេះ ក៏ស្រាប់តែលេចឡើងអាការជំងឺទឹកនោមប្រៃគួរឲ្យព្រួយបារម្ភទៀតផង។ ជំងឺទឹកនោមប្រៃនេះគឺបានធ្វើទុក្ខមកលើអ្នកនាង ប៉េង ប៉ោង ដូចជា មានសភាពហើមជើង និងធ្វើទុក្ខនៅក្នុងខ្លួនប្រាណយ៉ាងពិបាកទៀតផង។

អ្នកនាង ប៉េង ប៉ោង បានបញ្ជាក់ថា បន្ទាប់ពីពិសារបស់គ្រូពេទ្យម្នាក់រួចមក ក៏ស្រាប់តែមានអាការធ្វើទុក្ខខ្លាំងនៅលើខ្លួនប្រាណ។ ហើយក៏ទៅពិនិត្យម្តងទៀតរកឃើញថា ខ្លួនមានទឹកនោមប្រៃដែលបណ្តាលឲ្យឈាមឡើងខ្លាំងទៀតផង។ ក្នុងនោះអ្នកនាងក៏ត្រូវបានអ្នកស្គាល់ជំរុញឲ្យចេញទៅព្យាបាលបន្ទាន់នៅប្រទេសក្រៅឆាប់ៗ ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


