Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម រំលឹកអនុស្សាវរីយ៍ថ្ងៃចុងក្រោយនៃការជួបលោក ផៃ ផុងរ៉ាក់

បានផុស

នៅ

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បន្ទាប់ពីទទួលដំណឹងនៃមរណភាពរបស់តារាចម្រៀងជើងចាស់លោក ផៃ ផុងរ៉ាក់ ម្ចាស់បទ “យក្សកើតអេដស៍” ភ្លាមៗនេះដែរ អ្នកនាងបានបង្ហាញអារម្មណ៍ស្លុតចិត្តនិងសោកស្តាយជាខ្លាំងបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ ដំណឹងនៃការទទួលមរណភាពរបស់តារាចម្រៀងជើងចាស់លោក ផៃ ផុងរ៉ាក់ ត្រូវបានមហាជនអ្នកគាំទ្រនិងអ្នកសិល្ប:ជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់វីរ:សិល្បករដ៏ឆ្នើមរូបនេះ។

ដោយឡែកឡែកងាកមកចាប់អារម្មណ៍តារាចម្រៀងអ្នកនាង ខាត់ សុឃីម ក្រោយទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំខាងលើនេះ អ្នកនាងបានបង្ហោះវីដេអូ នៃជំនួបចុងក្រោយដែលធ្លាប់ចុះទៅសួរសុខទៅលោក ផៃ ផុងរ៉ាក់ កាលពីអំឡុងឆ្នាំ២០២៤ កន្លងទៅដល់ផ្ទះលោក នៅឯខេត្តសៀមរាប។

តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានលើកឡើងដោយខ្លីថា “នេះជាកាថជួបគ្នាចុងក្រោយបំផុត សោកស្តាយពន់ពេកក្រៃតារាចម្រៀងសំនៀងរដឺនលោក ផៃ ផុងរ៉ាក់ ម្ចាស់បទ «យក្សកើតអេដស៍» បានលាចាកហើយសូមវិញ្ញាណក្ខន្ធរបស់លោកពូ ផៃផុងរ៉ាក់ ទៅកាន់សុខតិភពចុះ”។

សូមបញ្ជាក់ថា តារាចម្រៀងជើងចាស់លោក ផៃ ផុងរ៉ាក់ បានទទួលមរណភាពនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធដែលនេះគឺជាបាត់បង់ធនធានសិល្បៈដ៏មានតម្លៃមួយរូបសម្រាប់វិស័យតន្ត្រីខ្មែរ ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម