Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា

បានផុស

នៅ

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ បានជូនដំណឹងអំពីការរៀបចំបុណ្យសព តារាចម្រៀងជើងចាស់ លោក ផៃ ផុរ៉ាក់ ដែលទើបទទួលមរណភាពកាលព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន សពរបស់លោក កំពុងតម្កល់ធ្វើបុណ្យតាមបវេណីសាសនានៅគេហដ្ឋានផ្ទាល់ ស្ថិតក្នុងភូមិតាធុល ឃុំស្វាយដង្គុំ ខេត្តសៀមរាប។ តាមគម្រោង នឹងប្រារព្ធពិធីឈាបនកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសដ៏សោកស្តាយនេះ សមាគមសិល្បករខ្មែរ បានអំពាវនាវដល់សប្បុរសជន និងសាធារណជនទូទៅផងដែរ មេត្តាចូលរួមជួយឧបត្ថម្ភថវិកាតាមសទ្ធាចិត្ត ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសាររបស់សព ដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងការរៀបចំពិធីបុណ្យ។

ការចូលរួមរបស់អស់លោកអ្នក គឺជាកាយវិការដ៏មានតម្លៃ បង្ហាញពីសេចក្ដីអាណិតអាសូរ ក្តីស្រឡាញ់ និងការគាំទ្រដល់គ្រួសារនៃសព ក្នុងគ្រាលំបាកនេះ ព្រមទាំងជាការចងចាំនូវគុណបំណាច់ និងស្នាដៃសិល្បៈដ៏មានតម្លៃ ដែលលោក ផៃ ផុរ៉ាក់ បានបន្សល់ទុកជូនសង្គមជាតិ។

សម្រាប់អ្នកដែលមានបំណងចូលរួមអាចធ្វើការឧបត្ថម្ភតាមរយៈ QR Code ដែលបានផ្ដល់ជូនដោយសមាគមសិល្បករខ្មែរ៖

ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម