ជីវិតកម្សាន្ដ
អាណិតណាស់ ! តារាសម្តែងជើងចាស់ ម៉ែផល្លា ឆ្លងកូវីដ-១៩
ភ្នំពេញ ៖ តារាសម្តែងជើងចាស់កម្សត់អ្នកស្រីអ៊ឹុម ផល្លា ហៅ ម៉ែផល្លា បន្ទាប់ពីមានការសង្ស័យនិងបា នទៅធ្វើតេស្តរកជំងឺកូវីដ-១៩នោះ ជាលទ្ធផលគឺវិជ្ជមានជំងឺមួយនេះ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រលប់ថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១នេះអ្នកស្រី អ៊ឹុម ផល្លា បានបញ្ជាក់ថាអ្នក ស្រីពិតជាតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩មែន ។ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យមកយកទៅព្យាបាលហើយនៅអគារឌឺព្រីមៀរសែនសុខ(ម្តុំអ៊ីអន២)។

លោកស្រីបន្តថា បានទៅធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩កាលពីវេលាម៉ោងប្រមាណ៨ម្សិលមិញខណៈកូនស្រីដែលរស់នៅជាមួយក៏បានយកសំណាកទៅធ្វើតេស្តនិងរង់ចាំលទ្ធផលផងដែរ។ អ្នកស្រី អ៊ឹម ផល្លា បានបន្តថា គាត់មិនដឹងឆ្លងកូវីដពីពេលណាទេព្រោះនៅតែក្នុងបន្ទប់ជួលម្តុំបឹងសា ឡាងប៉ុណ្ណោះ ដល់ពេលសង្ស័យហើយទៅយកសំណាកក៏ស្រាប់តែលទ្ធផលវិជ្ជមានកូវីដតែម្តង។

តារាសម្តែងអ្នកស្រី អ៊ឹុម ផល្លា បាននិយាយបន្ថែមទៀតថា ចំពោះអាការៈជំងឺបច្ចុប្បន្នគឺមិនមានអ្វីធ្ងន់ធ្ងរទេគ្រាន់តែស្ងួតបំពង់ក ក្តៅឆួលចុងច្រមុះនិងក្តៅខ្លួនបន្តិចបន្តូចតែប៉ុណ្ណោះ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ