ជីវិតកម្សាន្ដ
ប្រឹងប្រែងអស់ច្រើនឆ្នាំ ពេលនេះ Praya សម្រេចក្ដីស្រមៃធំថតសម្ដែងភាពយន្តហូលីវូដ
ថ្មីៗនេះសារព័ត៌មានបរទេស បានចុះផ្សាយពីតួអង្គដែលត្រូវថតសម្ដែងភាពយន្តហូលីវូដខ្នាតយក្ស មានចំណងជើងថា “Paradise City” ដែលនឹងចាប់ផ្តើមបើកកាមេរ៉ាថតនៅថ្ងៃទី ១៧ ខែ ឧសភា នៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក។


ដោយតួអង្គសំខាន់ៗរួមមានតារាសម្ដែងប្រុសល្បីឈ្មោះ John Travolta និង Bruce Willis ក្នុងនោះយើងឃើញមានវត្តមានតារាសម្ដែងស្រីថៃ Praya Lundberg មានវត្តមានជាតួអង្គសំខាន់ម្នាក់ផងដែរ។


ដូចការតាំងចិត្ត និងព្យាយាមអត់ធ្មត់របស់នាង ដែលបានចូលរួមថត និងដើរម៉ូដសម្លៀកបំពាក់ឲ្យបរទេសយ៉ាងយូរ ដើម្បីបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់នាងដល់វិស័យសម្ដែងហូលីវូដ។


ទោះជាយ៉ាងណា ឱកាសដ៏កម្រនេះបានធ្វើឲ្យ Praya Lundberg សប្បាយចិត្តយ៉ាងខ្លាំងដែលខ្លួនអាចសម្រេចក្តីស្រមៃដ៏ធំមួយក្នុងឆាកជីវិត ដែលបានចូលរួមសម្ដែងខ្សែភាពយន្តហូលីវូដ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖ទោះមានអ្នកគាំទ្រឬអត់ Taew នៅតែជម្នះស្រឡាញ់គ្នាជាមួយហៃសូ Pranaip បាន១ឆ្នាំបាត់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន