ជីវិតកម្សាន្ដ
វណ្ណា ស័ក្តិ សុខចិត្តនៅមើលថែម្ដាយបន្តទៀត បើទោះបីខ្លួនជាសះស្បើយពីជំងឺកូវីដ១៩ក៏ដោយ
តារាចម្រៀងលោក វណ្ណា ស័ក្តិ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីចូលព្យាបាលរយៈពេលជាង១០ថ្ងៃមកនោះ ពេលនេះលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។
តារាប្រុស វណ្ណា ស័ក្តិ ដែលត្រូវជាកូនប្រុងបង្កើតលោកយាយ ណយ សំណាង បានលើកឡើងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្សីបានប្រាប់ថា ស្ថានភាពជំងឺកូវីដ-១៩ គឺលោកបានជាសះស្បើយហើយ ដែលអាចអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះនឹងបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

យ៉ាងណាមិញស្ថិតក្នុងស្ថានភាពនេះ លោកពិតជាត្រេកអរណាស់ ដែលខ្លួនបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែរឿងដែលបារម្ភ គឺអ្នកម្តាយ (លោកយាយ ណយ សំណាង)មិនទាន់អាចវិលទៅរកភាពដើម ដែលត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះវិញទេហេតុនេះ ទើបលោកសុំគ្រូពេទ្យដើម្បីបានបន្តស្នាក់នៅមើលថែម្តាយសិន។


លោក វណ្ណា ស័ក្តិ បានបន្ថែមថា ថ្វីត្បិតកន្លងមកស្ថានភាពជំងឺម្តាយហាក់ធូរស្រាលខ្លះ ក៏ពិតមែន តែលោកនៅតែបារម្ភចំពោះគាត់ជានិច្ចដោយហេតុថា មានពេលខ្លះគាត់ដូចជាមានការប្រែប្រួលដោយនិយាយរវើរវាយ ដូច្នេះទើបលោកសុំបន្តស្នាក់នៅ ដើម្បីមើលថែម្តាយបន្តទៀតរហូតបានជាសះស្បើយត្រឡប់ទៅផ្ទះទាំងអស់គ្នាវិញ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ដេននី ក្វាន់ ទម្លាយរឿងសណ្ឋាគារមួយនៅកំពង់សោមលួចបង្កប់Camera ក្នុងបន្ទប់ដេក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



