ការងារ​សិល្បៈ​ និង​ ភាពយន្ត​ដែល ស៊ិន ឧ​ត្ត​ម​ផល្លា សម្តែង​ចុងក្រោយ​មុនពេល​ស្លាប់​គឺ​រឿង រា​ជនី​ភូមិ​គ្រិះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ការងារ​សិល្បៈ​ និង​ ភាពយន្ត​ដែល ស៊ិន ឧ​ត្ត​ម​ផល្លា សម្តែង​ចុងក្រោយ​មុនពេល​ស្លាប់​គឺ​រឿង រា​ជនី​ភូមិ​គ្រិះ

បានផុស

នៅ

ភ្នំពេញ ៖​ អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បានទទួល​មរ​មណ​ភាព​នៅវេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០២១​នេះ​ដោយសារ​ជំងឺ​មហា​រីក​កូនកណ្តុរ​ដែល​មិនអាច​ព្យាបាល​ជួ​យសង្គ្រោះ​ជីវិត​បានឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្លាមៗ​នៃ​ការទទួល​ដំណឹង​មរណភាព​របស់​តា​រា​ចម្រៀ​ង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា គេ​ឃើញ​មាន​មហា​ជន​និង​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​រន្ធត់​ខ្លាំង​។​មិនតែប៉ុណ្ណោះ​ក៏មាន​អ្នកសិល្បៈ​មួយ​ចំនួន​ធំ​បាន​សម្តែង​ការ​សោកសៅ​ផងដែរ​។

​តារាចម្រៀង​និង​ជា​តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ប្រ​ឡូង​ក្នុង​វិស័យ​សិល្បៈ​ជាង​២០​ឆ្នាំ​មកហើយ​ខណៈ​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​តារា​រូបនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​ច្រើន​តាមរយៈ​សមត្ថភាព​សិល្បៈ​។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា កន្លងមក​តែង​ទទួល​បាន​ការគាំទ្រ​និង​សរសើរ​ដោយបាន​ជួយ​បើក​កកាយ​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​អ្នកសិល្បៈ​ជំនាន់​មុនៗ​និង​ក៏​ស្វេ​ងរ​ក​ជំនួយ​នានា​ជួយ​ដល់​សិល្បករ​ជំនាន់​មុន​ដែល​គ្មាន​ទីផ្សារ​ឲ្យ​មាន​ទីផ្សារ​និង​ការងារ​មាន​សប្បុរស ជន​ជួយ​ជាដើម​។​

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ត្រូវបាន​គេ​មើលឃើញថា​ ក្រៅពី​ការងារ​ដែល​អ្នកនាង​បានធ្វើ​ឬ​ជួប​មនុស្ស​ជុំវិញខ្លួន​គឺ​អ្នកនាង​តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​និង​មាន​ភាព​រួសរាយ​រាក់ទាក់ គោរព​ការងារ រួមផ្សំ​ទាំង​សមត្ថភាព រូប​សម្រស់​អំ ណោ​យ​ផល​ផងដែរ​។

​តារា​ស្រី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏ត្រូវ​បាន​អ្នក​សិ ល្បៈ​រួម​អាជីព​និង​មិត្ត​ក្នុង​បណ្ដាញ​សង្គម​គោរព​កោ ត​សរសើរ​គ្រប់គ្នា​ព្រោះ​ក្រៅពី​ទំនេរ​ពី​សិល្បៈ​អ្នកនា ង​តែងតែ​ជួយ​ដល់​សិល្បករ​ជំនាន់​មុន​ដែល​គ្មាន​ទី ផ្សារ​តាមរយៈ​ការជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មហា ជន​បានដឹង​ពី​បច្ចុប្បន្នភាព​របស់​តារា​ទាំងនោះ​ជា ដើម​។​ជា​ការពិត​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ត្រូវបាន​មហាជន​ស្គាល់​ជា​តារាចម្រៀង​ល្បី​មួយរូប​កាលពី​ជំនាន់​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​៩០​និង​ដើមឆ្នាំ​២០០០។

ចំពោះ​ស្នាដៃ​ភាពយន្ត​ដែល​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផ ល្លា បង្ហាញ​វត្តមាន​សម្តែង​ចុងក្រោយ​មុនពេល​ស្លាប់​នោះ​គឺ​រឿង រា​ជនី​ភូមិ​គ្រឹះ ដែល​បាន​ចូលរួម​ថត​ឲ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។​ចំណែក​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​មហាជន​ចងចាំ​នោះ​គឺ​បទ បាត់ដំបង​ចាំ​ស្នេហ៍ និង​បទ​ចម្រៀង​ជាច្រើន​ទៀត​។

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏បាន​ចំណាយពេល​វេលា​ទៅ​បួស​ដើម្បី​សងគុណ​ម្តាយ​ដោយ​ក្នុងនោះ​ក៏មាន​ការសរសើរ​ដល់​អ្នកនាង​ដែល​សុខចិត្ត​កោ​រសក់​ដើម្បី​បួស​សងគុណ​ម្ដាយ​។​ តារា ចម្រៀង ស្រី ដែល និយម តែ​បង្ហើរ សំនៀង បទ ចម្រៀង​ជាភាសា​បរ​ទេស​និង ទឹកដម សមសួន នឹង​បទ ចម្រៀង ចិន​ច្រើន​អ្ន កនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏មាន​បន្ទុក​ចិញ្ចឹម​កូន​បីនាក់​ខណៈ ស្វាមី ក៏បាន ចែក​ឋាន ចោល​អស់ពេល ប្រមាណ​ជាង​៦​ឆ្នាំ​មកហើយ ​ព្រោះតែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍។

​មុនពេល​ចែក​ឋាន​តារាចម្រៀង​២​ភាសាខ្មែរ​និង​ចិន​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក្រៅពី​អាជីព​សិល្បៈ​ច្រៀង​​និង​ សម្តែង​នាង​មាន​អាជីព​លក់​គ្រឿង​ស្បង់​ចីពរ​និង​សម្ភារ​បុណ្យ​ផងដែរ​។ ​ដោយឡែក​អ្នកនាង​ក៏​ផេ​ក​ផ្ទាល់ខ្លួន​ដើម្បី​ចែក​រំ​ព័ត៌មាន​សិល្បៈ​ខ្មែរ​និង​បរ​ទេស​ដែលមាន​ឈ្មោះថា Movie Star Research ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services