តារាសម្តែង ពេជ្រ ចរណៃ បំផុសយុវជនខ្មែរគាំទ្រ និងលើកស្ទួយវិស័យគុនល្បុក្កតោ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាសម្តែង ពេជ្រ ចរណៃ បំផុសយុវជនខ្មែរគាំទ្រ និងលើកស្ទួយវិស័យគុនល្បុក្កតោ​

បានផុស

នៅ

តារា​សម្តែង​​និង​ជា​គ្រូបង្ហាត់​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ ជារឿយៗ​ក្រៅតែពី​ការ​លេចមុខ​នៅលើ​វិស័យ​ភាពយន្តខ្មែរ នាង​ក៏​ជា​តារា​ស្រី​មួយរូប​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​វិ​ស័យ​គុន​ល្បុក្កតោ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត​កន្លងមក ពេជ្រ ចរណៃ តែង​បង្ហាញ​ ឬ​ចូល​រួម​បង្ហាត់​ដល់​យុវជន​ខ្មែរ​ដែល​ស្រលាញ់​និង​គាំ ទ្រ​វិស័យ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​។ ​លើសពីនេះ​កញ្ញា ពេជ្រ ចរណៃ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មហាជន​បន្ត​ការលើកស្ទួយ​និង​គាំទ្រ​ដល់​វិស័យ​មួយ​នេះ​ផងដែរ​។​

តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ បាន​ថ្លែង​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​ថា​ ទោះបី​ពេលនេះ​កំពុង​ជួប​បញ្ហា​វិបត្តិ​កូវីដ​ក្តី​ តែ​សម្រាប់​បងប្អូន​ដែល​នៅផ្ទះ​ ឬ​នៅតាម​ខេត្ត​ដែល​មិនទាន់មាន​សាលា​គុន​ ក៏​អាច​ហាត់គុន​បានដែរ ​គឺ​តាមរយ​:​វីដេអូ​របស់​នាង​ផ្ទាល់​។​

កញ្ញា ពេជ្រ ចរណៃ បាន​និយាយទៀតថា​ “​នាងនឹង​ធ្វើ​វីដេអូ​ចែករំលែក​មេរៀន​ខ្លះៗ​របស់​គុន​ល្បុក្ក​តោ​ ដែល​បាន​ហាត់​កន្លងមក​ ផុស​ក្នុង​ឆានែល​ យូ​ធូប​នាងផ្ទាល់​”​។​ នាង​ថា ​ចំពោះ​បងប្អូន​ដែល​ចង់​ហាត់​រៀន​ដោយផ្ទាល់​ ត្រូវ​រង​ចាំស្ងប់ស្ងាត់​កូ​វីដ​សិន ​គឺ​អាចមក​ហាត់គុន​ល្បុក្កតោ​ជាមួយគ្នា​បាន​។​

សូមជម្រាបថា ​គុន​ល្បុក្កតោ​ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​ នៅលើ​ទឹកដី​ខ្មែរ​ តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លង​មកហើយ​។ «​ល្បុក្កតោ​»​គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​ សត្វ​តោ​មហា​កម្លាំង​ឬ​មហា​ថាមពល​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services