ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ
តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានចេញមុខស្នើដល់ក្រសួងវប្បធម៌គួរបង្កើតកម្មវិធីមួយឆ្នាំម្ដងដើម្បីជួយលើកទឹកចិត្តដល់យុវជនយុវតី ក៏ដូចជាសិល្បករដែលចូលរួមអភិរក្ស អភិវឌ្ឍនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ។
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា ត្រូវតែមានការលើកទឹកចិត្ត ចំពោះបុគលណាដែលមានសកម្មភាពល្អជួយដល់សង្គមជាតិនិងវប្បធម៌។ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥ គឺជា “ទិវាវប្បធម៌ជាតិ” លើកទី២៧ ប្រារព្ធឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។

ពេជ្រ ចរណៃ បានបន្តថា បើគ្រាន់តែចេញសារអបអរសាទរ ប៉ុន្ដែមិនបានចូលរួមអភិរក្សអភិវឌ្ឍនិងផ្សព្វផ្សាយបន្ដទេនោះតម្លៃវប្បធម៌ខ្មែរក៏នឹងមិនអាចឋិតថេរ ឬធ្វើឱ្យរីកសុះសាយដល់អន្ដរជាតិបានដែរ ។ ថ្ងៃនេះ ខ្ញុំបានប្រគល់ជូនលិខិត ថ្លែងអំណរគុណដល់សិស្សដែលបានចូលរួមហាត់រៀន អភិរក្ស អភិវឌ្ឍនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយស្ម័គ្រចិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនដែលត្អូញត្អែរ ឬទទួលបានការលើកទឹកចិត្តអ្វីឡើយ។
កញ្ញា ពេជ្រ ចរណៃ បានលើកឡើងទៀតថា “អាចទេ បើខ្ញុំស្នើរសុំឱ្យក្រសួងវប្បធម៌បង្កើតកម្មវិធីមួយឆ្នាំម្ដងជួយលើកទឹកចិត្តដល់យុវជនយុវតី សិល្បករ ដែលចូលរួមអភិរក្ស អភិវឌ្ឍនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរត្រឹមតែលិខិតថ្លែងអំណរគុណ ឬប័ណ្ណសរសើរ”។
កញ្ញា ពេជ្រ ចរណៃ បានបន្ថែមថា ត្រឹមតែជាក្រដាសមួយសន្លឹកតែអាចធ្វើឱ្យពួកគាត់មានស្នាមញញឹមមានកម្លាំងចិត្តមានភាពកក់ក្ដៅ ដែលមានការចូលរួមលើកទឹកចិត្ដពីក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀតនោះ៕ អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


