Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ស្នើសុំកុំបំបាក់ទឹកចិត្តនាងក្នុងការផ្សព្វ ផ្សាយពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ

បានផុស

នៅ

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរ កញ្ញាក៏ជាតារាស្រីមួយរូប ដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ ទៅកាន់ពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាជនអ្នកគាំទ្រកត់សម្គាល់ដែលថាជារឿយៗតារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ក៏តែងចេញមុខតាមរយ:ការបំផុសដល់យុវជន ឱ្យចូលរួមលើកស្ទួយបង្ហាញនូវសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ឆាកអន្តរជាតិ។ ទៀតសោត កញ្ញា ពេជ្រ ចរណៃ តែងចំណាយពេលក្នុងការបង្ហាត់បង្រៀននូវក្បាច់គុនល្បុក្កតោដល់យុវជនខ្មែរដែលចង់ហាត់រៀនវិស័យមួយនេះ។

ដោយឡែកអ្វីដែលធ្វើឱ្យមហាជនពិសេសអ្នកស្រលាញ់ក្បាច់គុនល្បុក្កតោខ្មែរមានការចាប់អារម្មណ៍ពេលនេះ ខណ:ដែលកញ្ញា ពេជ្រ ចរណៃ ចេញមកស្នើសុំកុំបំបាក់ទឹកចិត្តនាង ក្នុងការផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ។ កន្លងមក ពេជ្រ ចរណៃ ក៏បានចេញមកអំពាវនាវដល់យុវជនខ្មែរ គួរនាំគ្នាចូលរួមលើកស្ទួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរប្រសើរជាងតាមដានរឿងអត់ប្រយោជន៍។

តារាសម្តែង ពេជ្រ ចរណៃ បានលើកឡើងថា “ខ្ញុំនៅរស់ធម្មតាទេ មើលថែខ្ញុំផងកុំបំបាក់ទឹកចិត្តខ្ញុំពេក ៩ឆ្នាំ ហើយដែលខ្ញុំនៅលូនក្រាបជាមួយនឹងការផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ ប្រយ័ត្នគេយកខ្ញុំបាត់តិចស្ដាយក្រោយ”។

គេចាំបានថាក្នុងគោលបំណងបង្ហាញពីការស្រលាញ់និង ឆន្ទ:របស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ “តារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ធ្លាប់បានចេញមកអះអាងពីគោលជំហររបស់ខ្លួនថា នាងនឹងបន្តការហាត់រៀនក្នុងការចូលរួមលើកស្ទួយនិងផ្ស ព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម