ជីវិតកម្សាន្ដ
ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil បញ្ជាក់ពីស្ថានភាពខ្លួន ក្រោយឆ្លងកូវីដ
ពិធីករល្បីឈ្មោះ Nawat Itsaragrisil និងជាប្រធាន Miss Grand International បន្ទាប់ពីមានព័ត៌មានថា មានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ ខណៈពេលនេះ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅក្រុងបាងកក។


លោក Nawat បានបញ្ជាក់ពីស្ថានភាពសុខភាពខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ ក្រោយចូលសម្រាកក្នុងមន្ទីរពេទ្យ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នរោគសញ្ញាគឺប្រក្រតីទេ ចំណែកបញ្ហាផ្លូវដង្ហើមនិងសួតរបស់លោក ក៏ដកដង្ហើមបានធម្មតាខ្លះៗដែរ។
ពិធីកររូបនេះបានបញ្ជាក់នៅក្នុងសំណេរថា ” ខ្ញុំមិនអាចទាក់ទងជាមួយគ្រប់គ្នាបានទេ។ ក្នុងអំឡុងពេលនេះ រាងកាយខ្ញុំត្រូវពិនិត្យជារៀងរាល់ថ្ងៃ ជាពិសេសគឺផ្លូវដង្ហើមនិងសួត។ ចំណែកការធ្វើតេស្តឈាម អុកស៊ីសែន និង កាំរស្មីអ៊ិច ក៏ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃដូចគ្នា ហើយយើងកំពុងតាមដានយ៉ាងពេញទំហឹងចំពោះបញ្ហានេះ។ សូមអរគុណដល់ទឹកចិត្តអ្នកគាំទ្រ ដែលព្រួយបារម្ភពីខ្ញុំ!”


ក្រោយឃើញសំណេរលើបណ្ដាញសង្គមរួច អ្នកគាំទ្រជាច្រើន បានអបអរសាទរចំពោះការអត្ថាធិប្បាយ និងជូនពរឲ្យលោកឆាប់ជាសះស្បើយ អាចវិលត្រលប់មកធ្វើការវិញបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ក្ដៅៗ ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil ឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


