តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ

បានផុស

នៅ

ថៃនៅតែបន្តរងគ្រោះ ដោយសារវិបត្តិកូវីដកាន់តែខ្លាំងឡើងៗ និងមិនស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ។ ឃើញសភាពប្រទេសខ្លួន ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ តារាសិល្បៈមួយចំនួនធំ បានចូលរួម​បរិច្ចាគ ​ខ្លះ​ជា​ថវិកា ​ខ្លះ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​ តាម​កម្លាំង​ខ្លួន​មាន។

ជាក់ស្ដែង​តារា​សំដែងស្រី​ចាស់វស្សា Aum Patcharapa បាន​​ចូលរួម​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិង​អ្នក​ជំងឺ​កូវីដ ​តាម​រយៈ​ការ​ផ្ដល់​ជា​ឧបករណ៍​វេជ្ជសាស្រ្ត​ ដូចជា ម៉ាស៊ីន​ជំនួយ​ខ្យល់ដកដង្ហើម​អុកស៊ីសែន ​ដល់​មន្ទីរពេទ្យ ។

Aum ក៏​បាន​សរសេរ​ខេបសិន​នៅ​លើ​អ៉ិនស្តាក្រាមក្នុងស្ទូរីថា​​” ថ្ងៃ​នេះ​នាងខ្ញុំ​បាន​បញ្ជូន​ឧបករណ៍​ជំនួយ​អុកស៊ីសែន​ ដែល​មាន​លំហូរ​ខ្ពស់ ​តាម​រយៈ​ក្រុម​គ្រូពេទ្យ។ នាង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​ជំងឺ​ និង​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ទាំងអស់ ។ ការ​ផ្គត់ផ្គង់​អុកស៊ីសែន​មាន​លំហូរ​ខ្ពស់ ​ត្រូវ​បាន​បញ្ចប់​នៅ​មន្ទីរពេទ្យ Phuttasothon សង្កាត់ Chachoengsao។ សូម​មាន​សុវត្ថិភាព​ ហើយ​បញ្ជូន​ឧបករណ៍​ទាំងនេះ​ទៅកាន់​ក្រុម​គ្រូពេទ្យ ” ។

អ្នក​គាំទ្រ​របស់​តារា​ស្រីអាយុ​ច្រើន​សម្រស់​ក្មេង​នេះ ​បាន​បញ្ចេញ​ជា​យោបល់​សាទរ និង​​កោត​សរសើរ​នាង​ព្រមទាំង​ស្រ្គីនជារូបភាពរបស់នាង ចែកចាយជា​ព័ត៌មាន​នេះ​តៗ​គ្នាច្រើន​លើសលប់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖តារាស្រីជើងចាស់លេងបានគ្រប់ទម្រង់ Pat Nappa បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ ១៩

ចុចអាន៖ទើបតែបរិច្ចាគរួច! តួឯកប្រុស ” បុព្វេសន្និវាស” ផ្ដល់ប្រាក់ ១ លានបាតបន្ថែម ក្រោយឃើញ ស្ថានភាពកូវីដនៅថៃកាន់តែលំបាកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

ព័ត៌មានជាតិ៥០ នាទី មុន

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

នយោបាយ១ ម៉ោង មុន

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services