ជីវិតកម្សាន្ដ
ស្លុតចិត្ត! តារាជើងចាស់ រិទ្ធ សារី ធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងជួបជីវភាពខ្វះខាត
ភ្នំពេញ៖ បន្ទាប់ពីបាត់មុខលើវិថីសិល្បៈអស់រយៈពេលយូឆ្នាំមកនោះ ពេលនេះស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងវ័យជរា និងកំពុងជួបជីវភាពខ្វះខាត។

បើតាមប្រភពដែលផ្តល់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leak Hana បានលើកឡើងថា សិល្បករជើងចាស់ លោកតា រិទ្ធ សារី បានធ្លាក់ខ្លួនឈឺមួយរយៈមកហើយ ដោយសារតែវ័យរបស់គាត់ក៏កាន់តែជ្រេ ទើបធ្វើឱ្យសុខភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង។
ប្រភពបានបន្តថា មិនត្រឹមតែមានជំងឺធ្ងន់នោះទេ សព្វថ្ងៃតារាជើងចាស់រូបនេះកំពុងជួបបញ្ហាជីវភាពខ្វះខាតផងដែរ ខណ:គាត់រស់នៅឯស្រុកកំណើតនាទឹកដីខេត្តបាត់ដំបង។ លោក រិទ្ធ សារី មានវ័យ៨០ឆ្នាំ ដូច្នេះសូមអំពាវនាវដល់សប្បុរសជនដើម្បីឧបត្ថម្ភថវិកាជួយសង្គ្រោះគាត់ផង។

សូមបញ្ជាក់ថា ស្ថិតក្នុងវ័យ៨០ឆ្នាំ លោកតា រិទ្ធ សារី បច្ចុប្បន្នកំពុងមានជំងឺរួមរឹតប្រចាំកាយគួរឱ្យសង្វេគ។ មិនតែប៉ុណ្ណោះលោកតាក៏ត្រូវចិញ្ចឹមចៅៗ២នាក់នៅក្នុងបន្ទុក ព្រោះឪពុកម្តាយរបស់គេចេញទៅធ្វើការងារនៅប្រទេសថៃហើយ ហើយត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពរបស់គាត់កាន់តែជួបការលំបាក៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


