ជីវិតកម្សាន្ដ
អាយុគ្រាន់ជាតួលេខ! តារាប្រុសជើងចាស់ថៃទាំងនេះ មុខនៅតែក្មេង និងមានរាងកាយ ដូចយុវវ័យស្រករក្រោយ
អាយុច្រើន រាងកាយនៅក្មេង អ្នកណាក៏ចង់បានដែរ។ សម្រាប់តារាប្រុសជើងចាស់ ប្រចាំប្រទេសថៃ ៦ រូបនេះ សុទ្ធតែជានិមិត្តរូបនៃសម្រស់មិនចេះចាស់តាមវ័យ។ ជាពិសេសបើមិនប្រាប់អាយុពិត ប្រាកដជាគ្មានអ្នកដឹងថា ពួកគាត់មានអាយុស្មើនឹងជីតាទៅហើយ។
១ Ning Nirut Sirijanya អាយុ ៧៤ ឆ្នាំ

តារាជើងចាស់មួយរូបនេះ បានឈរជើងក្នុងវិស័យឧស្សាហកម្មថៃអស់រយៈពេលជាង ៤១ ឆ្នាំមកហើយ ទាំងការផ្សាយផលិតផលធំៗល្បីៗក្នុងប្រទេស។ Ning ត្រូវបានមហាជនស្គាល់ និងដឹងពីតួនាទីសំខាន់របស់លោកនៅក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើន។ លោកក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ និងជាបុគ្គលពូកែថែទាំសុខភាពផងដែរ។
២ Sam Yuranan Bhammontri អាយុ ៥៨ ឆ្នាំ

លោកជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងតែងដើរតួជាឪពុកឬតួមានចិត្តអាក្រក់សឹងតែគ្រប់រឿង។ លោកក៏ជាពិធីករទូរទស្សន៍ និងជាអ្នកចំរៀងល្បីប្រចាំប្រទេសដែរ។
៣ Pete Puntakarn Thongjure អាយុ ៥៣ ឆ្នាំ

តារាប្រុសសង្ហាមួយរូបនេះ ជានិមិត្តរូបប្រចាំប្រទេសថៃ និងជាមនុស្សដែលស្រឡាញ់គ្រួសារយ៉ាងខ្លាំង ជាពិសេសគឺលោកតែងថែរក្សាកូនៗ និងប្រពន្ធយ៉ាងល្អ។ លោកនិយមចូលចិត្តសកម្មភាពលំបាកៗ ដូចជា ជិះស្គីក្តារបន្ទះ ប្រណាំងអាជីពដណ្តើមពានរង្វាន់រាប់មិនអស់ ព្រមទាំងចូលចិត្តប្រយុទ្ធជាកីឡាជាមួយកូនប្រុសរបស់លោក។
៤ Kong Saharat Sangkapricha អាយុ ៥៣ ឆ្នាំ

លោកត្រូវបានគេដាក់ឈ្មោះថា ជាស្វាមីដ៏ល្អ ទាំងរូបសម្រស់និងចរិត ព្រោះលោកបានប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរមកហើយ ទាំងជាអ្នកចម្រៀង និងតារាសម្ដែង គឺមិនដែលមានរឿងអាស្រូវឬអំពើពុករលួយណាមួយឡើយ។ ភាពវៃឆ្លាតដ៏ជ្រាលជ្រៅ និងភាពស្រស់ស្អាតបូករួមទាំការមើលថែខ្លួនឯង ធ្វើឲ្យប្រជាប្រិយភាពរបស់បុគ្គលនេះ កាន់តែឡើងជាលំដាប់។
៥ Kanchai Kamnerdploy អាយុ ៥២ ឆ្នាំ

អតីត Kasnova កំពូលរបស់ប្រទេសថៃ ដែលថ្មីៗនេះបានរៀបការ និងមានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ឈ្មោះម៉ាយូ។ បច្ចុប្បន្ននេះលោកត្រូវបានប្រែក្លាយពីតារាសម្តែង មកធ្វើជាពិធីករទូរទស្សន៍ពេញម៉ោង និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។
៦ J Jetrin Wattanasin អាយុ ៥០ ឆ្នាំ

តារាប្រុសរូបនេះ មិនត្រឹមតែល្បីក្នុងវិស័យសិល្បៈថៃប៉ុណ្ណោះទេ ថែមទាំងជាឪពុកដ៏ល្អនៃកូនប្រុសទាំង ៣ របស់លោក ដែលអ្នកណាក៏ដឹងថា កូនប្រុសៗទាំងនោះ សង្ហាមិនចាញ់ឪពុកនិងមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់គ្នានោះទេ។
លោកបាននិយាយថា ភាពស្រស់ស្អាត ត្រូវបានបញ្ជូនទៅកូនប្រុសទាំងបីរបស់ខ្ញុំរួចហើយ។ លោកក៏ត្រូវបានគេឲ្យរហស្សនាមថា ជាគ្រួសារ David Beckham នៅក្នុងប្រទេសថៃ៕
ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង
ចុចអាន៖តួឯកស្រី ” បុព្វេសន្និវាស” បរិច្ចាគធុងអុកស៊ីសែន ជួយដល់មន្ទីរពេទ្យរងគ្រោះ ដោយសារកូវីដធ្ងន់ធ្ងរ
ចុចអាន៖តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


