Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ស្នើមហាជនចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក

បានផុស

នៅ

មហាជនពិតជាស្គាល់​ច្បាស់​តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ដែល​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​តួអង្គ​វ៉ៃ​ទាត់​ធាត់ ​តាមរយ´ខ្សែភាពយន្ត​ខ្មែរ​ស្ទើរ​គ្រប់​រឿង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា ពេជ្រ ចរណៃ កន្លងមក​ត្រូវបាន​ទស្សនិកជន ​និង​អ្នកគាំទ្រ​កត់សម្គាល់ថា​ នាង​តែង​បង្ហាញខ្លួន​ជាមួយ​កិច្ចការងារ​ជួយ​សង្គម​ជាច្រើន​ផងដែរ ​ដោយ​កាល​នោះ ចរណៃ បាន​រំលេច​ខ្លួន​ចុះជួយ​ប្រជា​ពលរដ្ឋ​ជួប​ការ​ខ្វះខាត​កុមារ​កំព្រា ចាស់ជរា ជាដើម​។ ​ទង្វើនេះ​ ទទួលបាន​ការ​សរសើរ​និង​លើកទឹកចិត្ត​ច្រើន​។​

​ដោយឡែកថ្មីៗនេះតារាសម្តែង​កញ្ញា ពេជ្រ ចរណៃ ក៏បានចេញមុខបំផុសដល់យុវជន ឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយៈសកម្មភាព​នានា​ដូចជា ការ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ,​ ល្ខោនខោល​និង​បង្ហោះ​រូប​ភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើម​។​

​កញ្ញា ពេជ្រ ចរណៃ បាន​បង្ហោះ​ដោយ​រំលេច​រូប​ភាព​ជាច្រើន​បែបនេះ​ថា​ តោះ​ចូលរួម​ជាមួយគ្នា​ ក្នុងការ​បង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​។ ​ពួក​ខ្ញុំ​ជា​អ្នក​បង្ហាញអ្នក​ គឺជា​អ្នក​ចែករំលែក រាល់​ការបង្ហាញ​ពី​សិល្បករ​សិល្បការិនី​ទាំងអស់​។​ មិន​តែ​ប៉ុណ្ណោះ ចរណៃ ក៏បាន​លើកឡើង​ដែរ​ថាបើ​នាង​ខ្ញុំ​ស្នើឲ្យអ្នក​ទាំងអស់គ្នា​ បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ តើ​បងប្អូន​អាច​ចូលរួម​ជាមួយ​ខ្ញុំ​ទេ​?៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១២ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១៤ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ១៥ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង២០ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម