ព័ត៌មានជាតិ
ពលរដ្ឋជាង១០គ្រួសារទទួលអំណោយពីសប្បុរសជនតាមរយ:តារាសម្តែង គន់ រៀមរតន:
ដោយមើលឃើញពីការលំបាកនិងខ្វះខាត លោកស្រី ម៉ី ហ័រ ម្ចាស់ហាងគុយទាវភ្នំពេញ១ និងទឹកត្រចៀកកាំ ហាក់ សេងលី តាមរយៈតារាសម្តែងភេទទី៣ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋជាង១០គ្រួសារ។

ចំពោះប្រជាពលរដ្ឋជាង១០គ្រួសារដែលមានជីវភាពខ្វះខាត និងទទួលអំណោយនេះស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ អំណោយទាំងនោះរួមមាន,អង្ករ២៥គីឡូក្រាម ត្រីខរមួយយួរ, ទឹកត្រី ,ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។
ការចុះជួយនេះ គឺដោយសារមើលឃើញពីទុក្ខលំបាករបស់បងប្អូនអ្នកភូមិខាងលើ ជាពិសេសក្រុមគ្រួ សារចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាមួយចំនួនដែលកំពុងមានជីវភាពខ្វះខាតជាដើម ហើយជារឿយៗលោកតែងតែចំណាយថវិកាផ្ទាល់ទិញជាគ្រឿងបរិភោគនិងថ្នាំសង្កូវផ្សេងៗតាមលទ្ធភាពដើម្បីចែកជូនដល់ពួកគាត់។

លោក គន់ រៀមរតន: បានឲ្យដឹងបន្ថែមថា លោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសូមគោររពអរ គុណណាស់ដល់ម្ចាស់អំណោយនិងជូនពរសូមអស់លោក លោកស្រី និងក្រុមគ្រួសារមានសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


