សន្តិសុខសង្គម
ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ទទួលបានអំណោយពីឯកឧត្តម ជា សុមេធី
ឯកឧត្តម ជា សុមេធី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានដឹងនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នាថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២២ នៅស្រុកមេសាង ខេត្តព្រៃវែង។

ថ្លែនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ។

ឯកឧត្តម ក៏សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៅមុខទៀតដើម្បីធានានូវសុខសន្តិភាពស្ថេរភាពនយោបាយជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ក៏អំពាវនាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចាក់វ៉ាក់សាំង ដូសទី ១ ដូសទី ២ រួច សូមបន្តទៅចាក់ដូសទី ៣ បន្តទៀត ហើយចំពោះបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 និងសូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញគឺ ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម ក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ម្នាក់ទទួលបាន អង្ករ, ទឹកសុទ្ធ, មី, ត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ, និងថវិកាមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកមេសាងចំនួន ៥០ ផងដែរ៕
អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


