ព័ត៌មានជាតិ
៩ ខែឆ្នាំនេះ មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ ចំណាយថវិកាជិត ៣ លានដុល្លារ ឧបត្ថម្ភពលរដ្ឋក្រីក្រ ជាង ៦៥០០ គ្រួសារ
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានចំណាយថវិការបស់រាជរដ្ឋាភិបាលប្រមាណជិត ៣ លានដុល្លារអាមេរិក ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រប្រមាណជាង ៥៦០០ គ្រួសារ។

យោងតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៩ ខែ ឆ្នាំ ២០២២ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរុបចំនួន ៦,៥១៤ គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសរុប ១១,៤៩៥, ០៦៨, ០០០ រៀល ស្មើនឹង ២៨៧៣៧៦៧ ដុល្លារអាមេរិក។

របាយការណ៍បានបន្តថា ចំនួននេះបើធៀបទៅនឹងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ដូចគ្នា ឃើញថា មានការថយចុះ ដោយ ៩ ខែ ឆ្នាំ ២០២១ មានចំនួន ១១,៥៧១ គ្រួសារ មានការថយចុះ ៥,០៥៧ គ្រួសារ ដោយសារប័ណ្ណមួយចំនួនអស់សុពលភាព និងប័ណ្ណមួយចំនួនត្រូវដកសិទ្ធ។

លោក ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ ២០២២ កាលពីថ្ងៃទី ៣ វិច្ឆិកា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអនុវត្តគម្រោង ដែលពង្រីកការអនុវត្តការងារតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងផលប៉ះពាល់ជំងឺកូវីដ-១៩ ជាមន្ទីរស្នូល និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមេឃុំ ចៅសង្កាត់។

លោកអភិបាលខេត្ត បានធ្វើការណែនាំឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជួយបណ្ដុះបណ្ដាលជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ ជាអ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីចុះធ្វើសម្ភាសជំរឿនប្រជាពលរដ្ឋដែលរងហានិភ័យនៅតាមមូលដ្ឋានដោយការទទួលខុសត្រូវ ដើម្បីឲ្យមាននិរន្តរភាពការងារនៅតាមឃុំ សង្កាត់ ម្យ៉ាងទៀតមេឃុំ ចៅសង្កាត់ ត្រូវមានលេខកូដក្នុងដៃ ក្នុងការវាយតម្លៃ និងអនុម័ត នៃការធ្វើជំរឿនប្រជាពលរដ្ឋរបស់ខ្លួនដែលរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ។
លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រី ត្រូវមានឥរិយាបថល្អ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាចមកថ្នាក់មូលដ្ឋានប្រកបដោយឆន្ទៈ។ ត្រូវទទួលយកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញចុះស្រង់ស្ថិតិ និងជំរឿនប្រជាពលរដ្ឋរងហានិភ័យនៅក្នុងមូលដ្ឋាន ជាឱកាសជួយប្រជាពលរដ្ឋក្រីក្ររបស់យើងនៅមូលដ្ឋានឲ្យទទួលបានថវិកាគាំពារសង្គមនាពេលខាងមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


