Connect with us

ជីវិតកម្សាន្ដ

អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

បានផុស

នៅ

តារាចម្រៀង​លោកអាន គុណកូឡា និងអនាគតភរិយា បានខកបំណងធំ​របស់ខ្លួ​ន ខណៈពេល​ដែលជំងឺកូវីដ-១៩បាន​នឹង​កំពុងផ្ទុះឡើងជាថ្មី នាំមកនូវ​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ បំណង​ធំ​របស់​លោក​អានគុណកូឡា​និង​កូន​ក្រមុំ​លោក​នោះ​គឺ​ត្រូវ​ផ្អាក​ពិធី​រៀប​មង្គលការ​ដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជា​ការ​គោរពតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃជំងឺ​កូវីដ-១៩តារា​ចម្រៀងលោក អាន គុណកូឡា បាន​ថ្លែង​ប្រាប់​ឲ្យដឹងថា​ដោយសារតែ​បញ្ហា​ជំង​កូ​វីដ​-១៩កំពុងតែ​ផ្ទុះឡើង​សាជាថ្មី យើងខ្ញុំ​នឹង​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ផង​ដែរ។ ក្នុងនាម​យើ​ង​ខ្ញុំ​ជា​កូនកំលោះ-ក្រមុំព្រមទាំងអាណាព្យាបាល​កូនប្រុស-​ស្រី​ទាំងសងខាង​សុំ​ប្រកាស​ផ្អាក​កម្មវិធី​រៀប​មង្គលការ​ជា​បណ្តោះ​អាសន្ន​សិន។

បើ​តាម​ការបញ្ជាក់របស់លោក អាន គុណកូឡានិយាយ​ថាសម្រាប់ពិធីមង្គលការនេះបើតាមគ​ម្រោង​នឹង​ត្រូវរៀបចំឡើង នាថ្ងៃ សៅរ៍ ទី១២ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ​ប៉ុន្តែ​សោយ​សារ​កូ​វីដ-​១​៩ទើបត្រូវ​លើក​ពេល​បណ្ដោះអាសន្ន​សិន​។​លោក​បន្ថែមថា​ចំពោះ​ព័ត៌មាន​លម្អិត​នឹងធ្វើ​ការជូ​នដំណឹង​សាជាថ្មី​ម្ដងទៀតនៅពេល​ក្រោយ​ ដូច្នេះ​សូម​បងប្អូន​យាយ​តា​ពូ​មីង​ទាំងអស់​គ្នា​យោគយល់​និង​សូម​អធ្យាស្រ័យ​ដល់​ក្រុម​គ្រួសារ​យើង​ខ្ញុំ​ផង សូម​អរគុណ! ​ចូលរួម​ការពារ ជំងឺ​កូ​វីដ -១៩ទាំង​អស់គ្នា។

ដោយឡែកសម្រាប់តារាសម្តែងស្រីអ្នកនាងឌី សូនីតា ឯណ្ណោះវិញក៏មិនខុសគ្នានឹងតារាចម្រៀ​ងលោក អាន គុណកូឡានោះដែរគឺតារាស្រីរូបនេះ​និងស្វាមីលោក ចន អេឡិចហ្សូរ៉ាក៏បា​នប​ង្ហាញនូវការខកចិត្តខ្លាំង ដោយសារ​តែពិធីចេញខែកូនស្រីដំបូងដែល​បាន​រៀបចំយ៉ាងអធិកអធ័ម​ត្រូវបានផ្អាកដោយសារ​ជំងឺកូវីដ-១៩ផងដែរ។

អ្នកនាង ឌី សូនីតា បានរៀបរាប់​ដែរ​ថា ក្រមុំ​កំលោះ​ទៅណាទេ ពូឈឹមមីងដុងមិន​ទាន់​មាន​រូបផុសទេបងប្អូន​នេះមាន២ឬ ៣រូបជាប់ក្នុងទូរស័ព្ទដៃទេ រូបថតតាំង​ពី​ថ្ងៃ​ចេញ​ខែ​កូន ធ្វើរោងហើ​យ​អស់ហើយ​ក៏សុំ Cancel ភ្ញៀវវិញផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួប​ជុំគ្នាពេលអូន​ស្មាយ​បាន​មួយខួបតែម្តង(មួរម៉ៅជាមួយអាកូវីដចង្រៃហ្នឹង)។

សូមបញ្ជាក់ដែរថាស្របពេលដែល​ជំងឺ​កូវីដ​-១៩បាន​ផ្ទុះឡើង​សាជាថ្មី​នៅ​កម្ពុជា​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ខែ​វិច្ឆិកា ឆ្នាំ​២០២០បាន​ថ្លែង​តាមរយៈ​សារ​សំឡេង​ដោយ​បញ្ជា​ឲ្យ​ផ្អាក​ការ​ជួបជុំ​ពិធី​រៀបការ​បណ្ដោះ​អាសន្ន​អំឡុង​រយៈពេល​១៥​ថ្ងៃ​៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖សួង សាខារ៉ានីត ហួសចិត្ត​ខ្លាំង​ក្រោយ​រង​ការ​រិះគន់​ថា​ ​យក​អាជីព​លក់​បុកល្ហុង​បាំងមុខ

ចុចអាន៖សុន ស្រីពេជ្រ គ្រាំគ្រា​បេះដូង​ដោយសារ​ជំងឺ​កូវីដ-១៩ផ្ទុះឡើងជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

សម្តេចតេជោបញ្ជា​ឲ្យ​អភិបាលខេត្ត ចុះពិនិត្យ រឿងស្តារផ្ទៃអាងភាស ក្រោយតវ៉ាពីពលរដ្ឋ

ព័ត៌មានជាតិ៩ នាទី មុន

អតីតបុគ្គលិកណាហ្គាវើលដ៍ ២៣៦ នាក់ ហើយព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ជីវិតកម្សាន្ដ៩ នាទី មុន

វ៉ាន់ នីឡា ផ្ទុះកំហឹងជាមួយក្រុមហ៊ុនDelivery ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងសេដ្ឋកិច្ច បំភ្លឺថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ មិនមែនជាបុគ្គលិករតនាគារទេ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

លោក ត្រាំ ហៅភ្នាក់ងារ FBI ដែលវាយឆ្មក់ផ្ទះរបស់គាត់ថាជា “ឧក្រិដ្ឋជន”

Sokha Hotels

ព័ត៌មានពេញនិយម