លោក សុះ ម៉ាច ៖ ​អរគុណ​អ្នក​វាយប្រហារ​ប្រមាថ​ខ្ញុំ​ និង​ផ្តល់​លុយ​ធីប​២០០០​រៀល​ដល់​បុគ្គលិក​របស់ខ្ញុំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ៖ ​អរគុណ​អ្នក​វាយប្រហារ​ប្រមាថ​ខ្ញុំ​ និង​ផ្តល់​លុយ​ធីប​២០០០​រៀល​ដល់​បុគ្គលិក​របស់ខ្ញុំ​

បានផុស

នៅ

ភ្នំពេញ ៖ ដោយសារ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១ ៩​បាន​រីក​រាលដាល​ទើប​ធ្វើ​ឲ្យ​តារាចម្រៀង​ជើង​ចាស់​សំនៀង​ផ្អែម​លោក សុះ ម៉ាច ត្រូវបាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ​មកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នៃ​ការ​រសាត់​ឆ្ងាយ​ពី​សិល្បៈ​នេះដែរ ត្រូវ​បាន​គេ​ដឹងថា​ លោក សុះ ម៉ាច នឹង​ក្រុមគ្រួសារ​បាន​នាំគ្នា​ទៅ​សម្ងំ​រស់នៅ​យ៉ាង​សាមញ្ញ​នៅលើ​ទឹកដី​ស្រែ​ចំ ការ​នា​ជើងភ្នំ​ប្រសិទ្ធ​ជិត​នឹង​ភ្នំ​រាប​ដែល​ជា​ទីកន្លែង​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ផងដែរ។

ចំពោះ​ការ​ទៅ​រស់នៅ​ទីនោះ​ត្រូវ​បាន​គេ​ដឹងថា​ លោក សុះ ម៉ាច ក៏បាន​បើកមុខ​របរ​ថ្មី​លើទឹក​ដីភ្នំ​រាប​ដើម្បី​តប​តាម​តម្រូវការ​អ្នកគាំទ្រ​ដែល​ស្រលាញ់​និង​ចូល​ចិត្ត​រូបលោក​។​ អាជីព​ថ្មី​នេះ​គឺ​ការបើក​ភោជនីយដ្ឋា​ន​នៅ​ទីនោះ​តែម្តង​។​ ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ដែរ​ក៏​មាន រឿង​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មិន​សប្បាយចិត្ត​បន្ទាប់ពី​មានការ​រិះគន់​លើ​អាជីព​របស់​លោក​សព្វថ្ងៃ​។

​ឆ្លើយតប​នឹង​ការរិះគន់​នោះ​លោក សុះ ម៉ាច បា​នបង្ហា​ញ​ឆន្ទៈ​របស់​លោក​ថា ​ជីវិត​ខ្ញុំ​ប្រែប្រួល​ទៅតាម​កម្ម​វាសនា​របស់ខ្ញុំ​។​ បុណ្យស័ក្តិ​ទ្រព្យធន​ជា​របស់​ក្រៅ​ខ្លួន​របស់ខ្ញុំ​នោះទេ តែ​កិត្តិយស​កេរ្តិ៍ឈ្មោះ សច្ចធម៌​គុណធម៌​ជា​របស់​សំខាន់​ដែល​ខ្ញុំ​មិនអាច​ខ្វះ​បាន​នឹង​ត្រូវតែ​ថែរក្សា​។

លោក សុះ ម៉ាច បាន​បន្តថា ​អរគុណ​ហើយ​ដែល​អ្នក​មក​គាំទ្រ​ហាង​សំនៀង​មាស​របស់ខ្ញុំ​ហើយ វាយ ប្រហារ​ខ្ញុំ​ប្រមាថ​ខ្ញុំ​ក្រោយខ្នង​ថ្ងៃនេះ​។​ ខ្ញុំ​រស់នៅ​សម្រ​ប​សម្រួល​ខ្លួន​ទៅតាម​ទីកន្លែង​ពេលវេលា​ដោយ​សុចរិត​ទៀងត្រង់​និង​ថ្លៃថ្នូរ​។​ បើ​និយាយ​ពី​ការ​រក​ត្រី​ក្តាម​កង្កែប​ជា​និស្ស័យ​របស់ខ្ញុំ​ពី​កំណើត​ផងដែរ ខ្ញុំ​មិនបាន​ខ្វល់​និង​សម្តី​ប្រមាថ​របស់​អ្នក​នោះទេ ព្រោះ​មានតែ​អ្នក​ម្នាក់​គត់​ដែល​មក​ហាង​ខ្ញុំ​ហើយ​ប្រមាថ​មាក់ងាយ​លើ​ខ្ញុំ​។

ប៉ុន្តែ​ខ្ញុំ​មាន​មនុស្ស​គ្រប់​ស្រទាប់ វណ្ណៈ គ្រប់ទិសទី ជួយ​ខ្ញុំ​ទាំង ថវិកា សម្ភារៈ មតិយោបល់ ទើប​ខ្ញុំ​មាន ឱកាស​បើកហាង​និង​ពង្រីក​ហាង​ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​សម័យ​កូ​វីត​-១៩​រហូតដល់​សព្វថ្ងៃ​។​អរគុណ​ម្តង​ទៀត​ដែល​លោក​ផ្តល់​លុយ​ធីប​២០០០​រៀល​ដល់​បុគ្គលិក​របស់ខ្ញុំ​។​ ជូនពរ​លោក​សុខភាព​ល្អ​និង​សំណា​ង​ល្អ​។​ សម្តី​លោក សុះ ម៉ាច បន្ថែម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services