ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ត្រៀមចេញចម្រៀងមនោសញ្ចេតនា ២បទ រៀបរាប់ពីរឿងពិត បន្សល់ទុកជាស្នាដៃ
ទោះបីជាមកដល់ពេលនេះមានវ័យរៀងជ្រេបន្តិចក្តី តារាចម្រៀងជើងចាស់លោក សុះ ម៉ាច នៅតែបង្ហាញឆន្ទ:ស្រលាញ់អាជីពចម្រៀង ខណ:ដែលថ្មីៗនេះ លោកបានប្រកាសត្រៀមបញ្ចេញសា្នដៃចម្រៀងមនោសញ្ចេតនា ២បទ ស្តែងចេញពីរឿងពិតតែម្តង។
ជាការកត់សម្គាល់លោក សុះ ម៉ាច ដែលកន្លងមកជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ បានបញ្ជាក់ឲ្យដឹងដែរថា ដោយការស្រលាញ់ និងដើម្បីបន្សល់ទុកស្នាដៃចម្រៀងដល់ក្មេងជំនាន់ក្រោយ ពេលនេះលោកបានចាប់ផ្តើមបន្ថែមស្នាដៃនិពន្ធបទចម្រៀងថ្មីៗដើរតាមគន្លងឪពុក។

តួយ៉ាងពេលនេះលោក សុះ ម៉ាច បានឲ្យដឹងថា បទចម្រៀងមនោសញ្ចេតនា ២បទ នោះ រួមមានបទ “សំបុត្រស្នេហ៍” និង បទ “វិបត្តិដួងចិត្តកម្មករកម្សត់” ដែលលោកតែងនិពន្ធទាំងទំនុកច្រៀងនិងបទភ្លេង ស្តែងចេញពីរឿងពិតនិងក្តីស្រមើស្រមៃខ្លះ ហើយត្រៀមចេញឆាប់ៗនេះ។
តាមរយ:ចម្រៀងទាំង ២បទនេះ លោក សុះ ម៉ាច បានដាក់ក្តីរំពឹងថា សាធារណជន ពិសេសអ្នកគាំទ្រនឹងទទួលអារម្មណ៍ជាមួយបទចម្រៀង នៃមនោសញ្ចេតនានោះមិនខាន។ ខណៈទាំងពីរបទនេះ មានការសម្រួលតន្ត្រីនិងបច្ចេកទេសសំឡេងដោយលោក ធី វុទ្ធា និងច្រៀងដោយលោក សុះ ម៉ាច ផ្ទាល់។

គួរបញ្ជាក់ដែរថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប: ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


