ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ឈរលើវិថីសិល្បៈដល់ពេលនេះ ផ្តើមពីច្រៀងបទមួយ ជាមួយក្រុមតន្ត្រីកុមារកំព្រា ៣៥ឆ្នាំមុន
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច គិតមកទល់ពេលនេះ បានប្រឡូកក្នុងវិថីសិល្ប:រយ:ពេល ៣៥ឆ្នាំមកហើយ ខណ:ការគាំទ្របច្ចុប្បន្ន នៅតែមានសន្ទុះទីផ្សារគួរឱ្យកត់សម្គាល់។
បើរម្លឹកដល់អតីតកាលគ្រាចូលសិល្ប:ដំបូង លោក សុះ ម៉ាច បញ្ជាក់ថា លោកចាប់ផ្តើមចាប់ដំបូងគឺនៅអំឡុងទសវត្សរ៍ ៨០ ដោយកាលណោះ លោកកាន់ក្បាលមីក្រូច្រៀងជាមួយអកកេសនៃតន្ត្រីកុមារកំព្រា ក្នុងពិធីមង្គលការ។ លោកថា កាលនោះ លោកមិននឹកស្មានអាចផ្តើមអាជីពមួយនេះមកដល់សព្វថ្ងៃឡើយ។

តារាចម្រៀងលោក សុះ ម៉ាច បញ្ជាក់ថា បើវិលត្រឡប់ទៅ ៣៥ឆ្នាំមុន កាលពីឆ្នាំ១៩៨៩ ចេះតែនឹកឆ្ងល់ខ្លួនឯង ដែលឡើងកាន់ក្បាលមីក្រូច្រៀង ជាមួយអកកេសទៅរួចគឺបទ “ដងស្ទឹងសង្កែ” ដែលជាបទដំបូងបំផុតសម្រាប់ថ្ងៃចូលប្រឡូកសិល្បៈចម្រៀងជាមួយក្រុមតន្ត្រីកុមារកំព្រាក្នុងពិធីមង្គលការគឺខណៈដែលអ្នកចម្រៀងប្រុសប្រចាំក្រុមមិនមក។
លោក សុះ ម៉ាច បន្តថាតន្ត្រីករដែលជាអ្នកជ្រោយច ង្វារដូចគ្នាស្គាល់ខ្ញុំថាជាកូនលោក សុះ ម៉ាត់ក៏សំណូ មពរឲ្យជួយច្រៀង ខ្ញុំចេះតែ៤-៥បទប៉ុណ្ណោះ។ និយាយតាមត្រង់ មិនដែលធ្លាប់កាន់និងហាត់ច្រៀងសមជាមួយភ្លេងសូម្បីតែម្តង គឺធ្លាប់តែមើលគេប្រគុំស្តាប់តាមវិទ្យុនិងម៉ាញ៉េប៉ុណ្ណោះ ដែលខុសពីសម័យនេះ មានខារ៉ាអូខេច្រៀងលេងគ្រប់ទីកន្លែងគ្រប់ពេលវេលា។

សូមជម្រាបថាលោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប: ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តា សុះ ម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០។ លោក សុះ ម៉ាច បច្ចុប្បន្នក្រៅតែអាជីពច្រៀងលោកជាគ្រូបង្ហាត់បង្រៀសិល្ប: សម្រាប់ក្មេងៗជំនាន់ក្រោយ ខណ:សព្វថ្ងៃលោកច្រៀងនៅតាមបណ្តាភោជនីយដ្ឋានរាត្រីមួយចំនួនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


