ជីវិតកម្សាន្ដ
អាជី ស្ទើរបាត់បង់ជីវិត ដោយសារវះកាត់កែសម្ផស្ស ហើយមិនទទួលខុសត្រូវ
ថ្មីៗនេះមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីឃើញអ្នកលក់អនឡាញល្បីឈ្មោះ តេង ស៊ីណាត ហៅ អាជី បានប្រកាសដំណឹងដ៏ចាប់អារម្មណ៍ជុំវិញ វេជ្ជបណ្ឌិតនៅគ្លីនិកមួយកន្លែង ធ្វើការវះកាត់នាងហើយមិនទទួលខុសត្រូវ ដោយទុកឲ្យនាងរងវិបត្តិជិតស្លាប់។

តួយ៉ាងនៅលើទំព័រហ្វេសប៊ុករបស់ អាជី កាលពីថ្ងៃទី០៦ខែវិច្ឆិកាកន្លងទៅ បានសរសេរបង្ហោះសារថា វះកាត់ហើយមានបញ្ហាដុកទ័ររត់បាត់ទុកឲ្យខ្ញុំរងវិបត្តិស្ទើរតែស្លាប់បាត់បង់ជីវិត ដោយសារអ្នកឯង។ ខ្ញុំនឹងបកស្បែកគ្លីនិកអ្នកឯងមិនឲ្យដើរបោកប្រជាជនខ្មែរទៀតទេ អរគុណដុកទ័រថៃដែលជួយខ្ញុំ។


អាជី បាននិយាយទៀតថា មាននាក់ខ្លះសើចយំខ្ញុំ ឌឺដងខ្ញុំទាំងដែលខ្ញុំកំពុងរងគ្រោះតែខ្ញុំមិនខឹងនឹងពួកគាត់ទេ ព្រោះខ្ញុំគិតថាមនុស្សដែលកំពុងសើចចំអកគេទាំងដែលគេមិនដែលធ្វើអី្វខ្លួនសោះ គឺជាមនុស្សដែលគ្មានខួរក្បាល។ ទោះបីខ្ញុំពេលនេះងើបមិនទាន់រួច តែខ្ញុំមិនចុះចាញ់ខ្ញុំនៅតែតស៊ូ ដើម្បីងើបមកឡាយបកស្បែកមុខពេទ្យដែលកំពុងតែដើរបោកគេឲ្យបានខ្ញុំនឹងមិនឲ្យវារួចខ្លួនហើយដើរបោកប្រជាជនខ្មែរតទៀតដែរ។


ជាមួយគ្នានេះ អាជី ក៏បានធ្វើការអំពាវនាវមហាជន និងអ្នកដែលចង់កែសម្ផស្សឲ្យប្រុងប្រយ័ត្នដែរថា ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំឲ្យដូចដើមបានទេ។ ពាក្យដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពេលនេះថា មុននឹងសម្រេចចិត្តវះកាត់អ្វីមួយសូមគិតឲ្យច្បាស់សិនកុំឲ្យដូចខ្ញុំពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


