ក្រោយសន្លប់កន្លះខែ អតតីតបវរកញ្ញាចក្រវាឡ ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ ក្រោយសន្លប់កន្លះខែ អតតីតបវរកញ្ញាចក្រវាឡ ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ក្រោយសន្លប់កន្លះខែ អតតីតបវរកញ្ញាចក្រវាឡ ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ

បានផុស

នៅ

អតតីតបវរកញ្ញាចក្រវាឡ (Top Ten) គឺកញ្ញា ប្រាសាទ ដាវី កាលពីថ្មីៗនេះបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បង្កឲ្យនាងដេកសន្លប់ស្តូកស្តឹងដែលគិតមកទល់ពេលនេះមានរយ:ពេលប្រមាណកន្លះខែ (១៥ថ្ងៃ)ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបន្ទាប់ពីដេកសន្លប់អស់រយ:ច្រើនថ្ងៃមកនោះឥឡូវនេះត្រូវបានប្រភពពីក្រុមគ្រួសារបញ្ជាក់ឲ្យដឹងថា ប្រាសាទ ដាវី បានដឹងខ្លួនវិញហើយ។ ប៉ុន្តែគ្រាន់តែនិយាយមិនទាន់បានទេខណ:ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបន្តទៀត។

បើតាមការឲ្យដឹងពីម្តាយតារាស្រី ប្រាសាទ ដាវី បាននិយាយថា «ជំរាបសួរអ៊ុំពូមីងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ឥឡូវនេះកូនស្រីរបស់នាងខ្ញុំ ដាវី បានចេញពីបន្ទប់ ICU ហើយចំណែក​សុខភាពរបស់នាងបានធូរស្រាលជាងមុនបន្ដិចហើយ។ នាងបានដកដង្ហើមដោយខ្លួនឯងបានវិញហើយ។

ម្តាយ ប្រាសាទ ដាវី បានបន្ថែមថា នាងដឹងខ្លួនម្ដងៗតែនិយាយមិនទាន់​បាននៅឡើយទេនាងខ្ញុំ និងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនញាតិ​មិត្តទាំងអស់ដែលបារម្ភតែងតែសួរសុខទុក្ខ និងជូនពរនាងជារៀងរាល់ថ្ងៃបានពាក្យជូនពរជាច្រើននេះហើយដែល​នាងបាន​ធូរ​ស្បើយ​ឡើងៗ​​រៀលរាល់ថ្ងៃ។

សូមបញ្ជាក់ថាតារាស្រីកញ្ញា ប្រាសាទ ដាវី កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ OCIC ដោយត្រូវរថយន្តឈ្នួលបានបើកបុកពីក្រោយពេញទំហឹងបន្ទាប់ពីនាងធ្វើដំណើរចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ និងមានឈាមកកក្នុងក្បាលទៀតផង៕

អត្ថបទៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services