ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង Miss Mera Cambodia ខាត់ ស្រីច័ន្ទ ប្រាប់មូលហេតុយំលើឆាក ខណ:គេថាជាការសម្តែង
ក្រោយបញ្ចប់ការប្រកួតកម្មវិធីសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរកញ្ញា ខាត់ ស្រីច័ន្ទ ហៅ K ate Cat ជាអ្នកគ្រប់គ្រង Miss Mera Cambodia នោះស្រាប់តែថ្មីៗនេះ បានផ្ទុះការជជែកវែកញែកពាក់ព័ន្ធអ្នកគ្រប់គ្រងរូបនេះ ដែលយំនៅលើកឆាតក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព័្រត្រថា គ្រាន់តែជាការសម្តែង។

យ៉ាងណាមិញបន្ទាប់ពីមានការវែកញែក និងការបញ្ចេញមតិខាងលើនេះ ដើម្បីជាការស្រាយចម្ងល់មហាជនក៏ដូចអ្នកគាំទ្រផងនោះកញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកបកស្រាយប្រាប់ពីមូលហេតុ និងស្នើឲ្យបញ្ឈប់ការយល់ច្រឡំជុំវិញរឿងរ៉ាវនេះបន្តទៀត។

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជាអ្នកគ្រប់គ្រង Miss Mera Cambodiaបានបញ្ជាក់ថាកា រដែលនាងយំនៅលើឆាកស្ទុះទៅឱបបេក្ខភាព សូរ ពេជ្រវលក្ខណ៍ ដែលជា 2nd runner Up Miss Mera Cambodia 2024 ទាំងភ្នែកព្រោះតែខ្លួនមានអារម្មណ៍រំភើប ហើយក៏មិនមានការសោកស្តាយចំពោះបេក្ខណាម្នាក់នោះ ដូចអ្វីដែលការលើកឡើងដែរ។
កញ្ញា ខាត់ ស្រីច័ន្ទបានបញ្ជាក់ខ្លឹមសារខ្លីថា”សូមឈប់ Drama ទៅខ្ញុំយំលើឆាកក៏ព្រោះខ្ញុំរំភើបដែលគ្រប់ យ៉ាងចប់ដោយរលូនមិនមានស្អីខ្មៅសអី្វទេយំព្រោះរំភើបដែលមានបេក្ខភាពពូកែល្អៗបែបនេះ”។

ថ្វីបើកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia ជាកម្មវិធីបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែន តែសម្រាប់ការលេចវត្តមាននេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជា កោតសរសើរការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ សូមបញ្ជាក់ថា កម្មវិធី Miss Mera Cambodia 2024 បានរកឃើញម្ចាស់មកុដដំបូងគេគឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេល ជាច្រើនខែមកនេះ ខណ:លំដាប់រងទីមួយបានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី២ បានទៅលើកញ្ញា សូ ពេជ្រវលក្ខណ៍ ៕ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


