ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលឆ្នាំ២០២៤ Victoria រងការចោទថា មិនគោរពសន្យាក្នុងនាមជាម្ចាស់មកុដ
Rafa Delfin ដែលជាម្ចាស់គេហទំព័រកែសម្ផស្ស Critical Beauty បានចែករំលែកអត្ថបទមួយអំពីរបៀបមុនពេលចាកចេញទៅបវរកញ្ញាចក្រវាល សម្រស់ជនជាតិដាណឺម៉ាក Victoria Kjær Theilvig បានចែករំលែកគម្រោងសង្គមរបស់នាង ស្តីពីការការពារសិទ្ធិសត្វ ហើយបានបង្ហោះឃ្លិបលេងជាមួយឆ្មា និងឆ្កែនៅមជ្ឈមណ្ឌលសង្គ្រោះសត្វ។
Rafa Delfin ត្រូវបានគេស្គាល់ថាជាអ្នកស្រឡាញ់សត្វ ដូច្នេះគាត់បានគាំទ្រគម្រោងសប្បុរសធម៌របស់ Victoriaទៅកាន់ទីសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ Rafa Delfin បាននិយាយថា ចាប់តាំងពីបវរកញ្ញារូបនេះបានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ ២០២៤មក Victoria មិនដែលនិយាយអំពីគម្រោងសង្គមរបស់នាងម្តងទៀតទេ។

លោកបានចោទសួរថា តើស្ថាប័នបវរកញ្ញាចក្រវាលមិនចង់ឲ្យ Victoria និយាយអំពីគម្រោងនេះ ឬថានាងរវល់ពេក ឬគ្រាន់តែសម្រាប់កម្មវិធីដើម្បីបង្កើតគម្រោងសប្បុរសធម៌ ដើម្បីនាំយកទៅចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៤។
ការបង្ហោះរបស់ Rafa Delfin បានទាក់ទាញចំណាប់អារម្មណ៍និងមតិសាទររបស់អ្នកគាំទ្រសម្រស់អន្តរជាតិ។ មនុស្សជាច្រើនបានរិះគន់ Victoria ហើយបាននិយាយថា នាងគ្រាន់តែបង្ហាញពីគម្រោងសប្បុរសធម៌ដើម្បីជាស្ពានឈោងចាប់តំណែងជាម្ចាស់មកុដប៉ុណ្ណោះ។ អ្នកខ្លះថែមទាំងចោទនាងថា ជាបវរកញ្ញាក្លែងក្លាយ ហើយស្ថាប័នខ្វល់តែរឿងលុយកាក់ និងជំនួញ ខ្វល់ពីគម្រោងសង្គម។ ជាពិសេស កន្លងមកម្ចាស់មកុដ សរសេរក្នុងជីវប្រវត្តិរបស់នាងថា នាងជាអ្នកតស៊ូមតិសិទ្ធិសត្វ។
បន្ទាប់ពីគ្រងមកុដអស់រយៈពេលជាង ៤ ខែ Victoria Kjær Theilvig នៅតែជាឈ្មោះដ៏ចម្រូងចម្រាសជាមួយអ្នកគាំទ្រសម្រស់។ មនុស្សជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះជ័យជម្នះរបស់នាង ដោយនិយាយថាបវរកញ្ញាមានការសម្តែងមិនសូវល្អនៅក្នុងការប្រកួតឡើយ។
មិនតែប៉ុណ្ណោះ នាងក៏ទទួលបានការចាប់អារម្មណ៍តិចតួច និងមិនសូវសកម្មបន្ទាប់ពីជាប់ជ័យលាភី នាងក៏រងផលប៉ះពាល់ដោយរឿងអាស្រូវរវាងបវរកញ្ញាចក្រវាល និងអ្នករៀបចំកម្មវិធី Miss Universe Denmark ដែរ។ ជាពិសេស កាលពីថ្ងៃទី ២៦ ខែកុម្ភៈ Victoria បានត្រលប់មកផ្ទះវិញបន្ទាប់ពីជាង ៣ ខែនៃការគ្រងមកុដនៅប្រទេសម៉ិកស៊ិក។ ខុសពីបវរកញ្ញាចក្រវាលដទៃទៀត ពិធីស្វាគមន៍នាងត្រឡប់មកស្រុកកំណើតវិញ មានអ្នកចូលរួមតែ ៣០នាក់ប៉ុណ្ណោះ រួមទាំងសាច់ញាតិ និងអ្នកសារព័ត៌មាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយកាត់ជើងម្ខាង អតីតម្ចាស់មកុដ កូឡុំប៊ី បញ្ចេញភាពជឿជាក់លើកទឹកចិត្តខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


