ជីវិតកម្សាន្ដ
ធនាគារកាណាឌីយ៉ា អះអាងពីការប្តេជ្ញាចិត្តគាំទ្រលើវប្បធម៌ តាមរយៈការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំ នៅខេត្តសៀមរាប
ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និងជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។
ធនាគារកាណាឌីយ៉ា ដែលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ The Asian Banker ថាជា “The Best Retail Bank in Cambodia” បានប្រកាសពីការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ ២០២១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌នានា ដែលត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប។
ធនាគារកាណាឌីយ៉ា ក៏ត្រូវបាន The Asian Banker ទទួលស្គាល់ថាជា “The Strongest Bank by Balance Sheet in Cambodia” ផងដែរនោះ ក៏កំពុងធ្វើការឧបត្ថម្ភដល់កម្មវិធីទិវាមរតកវប្បធម៌អរូបិយ ដែលកម្មវិធីនេះក៏នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅប្រាសាទចៅសាយទេវតា។
លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានថ្លែងថា៖ «ក្នុងនាមជាធនាគារក្នុងស្រុកមួយ ដែលប្តេជ្ញាចិត្តអស់ពីបេះដូងចំពោះកំណើន និងការអភិវឌ្ឍរបស់កម្ពុជា យើងក៏ទទួលស្គាល់ដល់សារៈសំខាន់របស់មរតកវប្បធម៌នៃកម្ពុជាផងដែរ។ យើងមានមោទកភាពក្នុងការគាំទ្រដល់ទាំងកម្មវិធីវប្បធម៌ និង កម្មវិធីអប់រំ»។
ថ្មីៗនេះ សិស្សរបស់សាលាអន្តរជាតិ Canadian International School (CIS) បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរំលេចពីជីវិត និងការចូលរួមក្នុងវប្បធម៌របស់ម្ចាស់ក្សត្រិយ៍ ឥន្ទ្រទេវី ចំពោះសិល្បៈ និងសិល្បៈសម្តែងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះមានការសម្តែងរបាំរបស់សិល្បករមកពីសាលារបាំ បុប្ផាទេវី ស្ថិតក្រោមការណែនាំរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងត្រូវបានបង្កើតឡើងដោយអ្នកគ្រូ ឱម យុវណ្ណឌី។
លោក Aaron Carpene នាយក និងជាប្រធានផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា “យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកការឧបត្ថម្ភរបស់ធនាគារដល់ការគាំទ្រសិល្បៈ និងវប្បធម៌ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកាណាឌីយ៉ា បានចូលរួមជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីៗផ្សេងទៀតដូចជាអង្គការ UNESCO និង សាលាអន្តរជាតិ CIS ក្នុងការផ្តល់ការអប់រំអំពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅក្នុងប្រទេសកម្ពុជា និងទៅកាន់ពិភពលោក”។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជាទាំងនៅក្នុងប្រទេស និងទៅកាន់ពិភពលោក៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត