ព័ត៌មានជាតិ
ធនាគារកាណាឌីយ៉ា សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) បើកសម្ពោធទីតាំងថ្មី កាន់តែធំ និងទំនើបជាងមុន
ជាមួយការវិវត្តឥតឈប់ឈរ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានសម្ពោធបើកដំណើរការ សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) នៅលើទីតាំងថ្មី និងកាន់តែទំនើបជាងមុនទៀត។

ទីតាំងថ្មីនេះមានអាសយដ្ឋានស្ថិតនៅអគារលេខ ៧០១ អាបេ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបដូចជា៖ ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យ៉ន់ចិន) ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន) ឥណទានពាណិជ្ជកម្មខ្នាតធំ, ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម, ហិរញ្ញប្បទានពាណិជ្ជកម្ម, សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ដំណើរការ២៤ម៉ោង/៧ថ្ងៃក្នុង១សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាបូកគោ ទីតាំងថ្មី នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ នេះ លោក Raymond Sia Say Guan ជាអគ្គនាយក នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ការសម្ពោធទីតាំងថ្មីសាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) ក្នុងថ្ងៃនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការបន្តវិនិយោគរបស់ធនាគារកាណាឌីយ៉ាដើម្បីសហគមន៍ និងអតិថិជនរបស់យើង។

នៅទីតាំងថ្មីនេះ យើងខ្ញុំបានបន្តវិនិយោគបន្ថែមទៅលើបណ្តាញធនាគារឌីជីថល និង Contactless បន្ថែមទៀត។ ជាក់ស្ដែង ខណៈទីតាំងចាស់យើងមានតែម៉ាស៊ីនដកប្រាក់ (ATM) ចំនួន២គ្រឿង ប៉ុន្តែនៅសាខាបូកគោទីតាំងថ្មីនេះ យើងនឹងមានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ (ATM/CRM) សរុបចំនួន ៥ គ្រឿង ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានគាំទ្រស្មោះស្ម័គ្រចំពោះ សាខាទួលស្វាយព្រៃ រយៈពេល ៨ ឆ្នាំកន្លងទៅ ហើយចាប់ពីពេលនេះយើងនឹងបន្តបម្រើ និងស្វាគមន៍អតិថិជនទាំងថ្មីទាំងចាស់មកកាន់សាខាបូកគោថ្មីរបស់យើង។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាបូកគោថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និង ដើម្បីសួរនាំព័ត៌មានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖ 023 216 238/ 023 216 239/ 097 90 999 58/ 097 90 999 67 ។

សូមរំឭកដែរថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញាវត្ថុយ៉ាងសំបូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្មាំ ១៩៩១ មកម៉េ្លះ ហើយបច្ចុប្បន្ននេះ ធនាគារ មានបណ្តាញសាខាក្នុងប្រទេសកម្ពុជាសរុបចំនួន ៦២ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង ២០០ កន្លែង មានសេវាអ៊ិនធរណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ។ គិតត្រឹមបំណាច់ឆ្នាំ ២០១៩ ធនាគារកាណាឌីយ៉ា ក.អ មានទ្រព្យសកម្មសរុបស្មើនឹង ៦.៥៤៨ លានដុល្លាអាមេរិក (ប្រាំមួយពាន់ប្រាំរយសែសិបប្រាំបីលាន ដុល្លាអាមេរិក) និងបានទទួលចំណាត់ថ្នាក់ជាធនាគារដ៏ធំជាងគេនៅប្រទេសកម្ពុជា គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) ៕


អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


