មានអ្វីខ្លះជូនពរ បវរកញ្ញាកម្ពុជា ចេញទៅប្រកួត Miss World 2021 ?
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

មានអ្វីខ្លះជូនពរ បវរកញ្ញាកម្ពុជា ចេញទៅប្រកួត Miss World 2021 ?

បានផុស

នៅ

ភ្នំពេញ៖ ទីបំផុតបវរកញ្ញាតំណាងឱ្យកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ ដែលម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ២០២០ បានឡើងយន្តហោះចេញទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ Miss Word 2021 ដែលធ្វើឡើងនៅប្រទេសព័រតូរីកូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ភុំ សោភ័ណ្ឌ បេក្ខភាពបវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) បានចេញទៅកាន់ប្រទេសព័រតូរីកូ (Puerto Rico) កាលពីវេលាម៉ោងប្រមាណ ៩ យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ កញ្ញា តំណាងឱ្យកម្ពុជាចូលរួមការប្រកួតបវរកញ្ញាពិភពលោក Miss World លេីកទី ៧០ ឆ្នាំ ២០២១ នេះ។

សូមបញ្ជាក់ថា Miss World Cambodia ២០២០ កញ្ញា ភុំ សោភ័ណ្ឌ គឺជាស្រ្តីទី ២ នៃបវរកញ្ញាពិភពលោកកម្ពុជាដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន ដែលជាអតីត Miss World Cambodia 2019 ធ្លាប់តំណាងឱ្យកម្ពុជាទៅប្រកួតនៅឯចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១៩ កន្លងទៅ។

ទន្ទឹមគ្នានេះដែរគេសង្កេតឃើញថា ក្នុងការចេញដំណើរទៅប្រកួតនៅប្រទេសព័រតូរីកូ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានមហាជន និងអ្នកគាំទ្របានធ្វើការជូនពរ និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ៗគ្នា។ ក្នុងដំណើរនេះគេជឿជាក់ថា Miss World Cambodia ២០២០ កញ្ញា ភុំ សោភ័ណ្ឌ នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services